ថៃ៖ ពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះ តារាសម្ដែងស្រី Aum Patchrapa មានអាយុកាន់តែច្រើនក្ដី តែបើក្រឡេកមើលទៅលើរូបសម្រស់ ព្រមទាំងការលងខ្លួនរបស់នាង នៅតែអាចទាញយកចិត្តហ្វេនៗជាច្រើន ដែលពោរពេញទៅដោយភាពស្រស់ស្អាត និងទាន់សម័យមិនចាញ់ក្មេងៗឡើយ។
ទន្ទឹមនឹងនេះ ថ្មីៗនេះ Aum Patcharapa បានធ្វើឲ្យអ្នកតាមដាននៅលើបណ្ដាញសង្គម Instagram ផ្ទុះការចាប់អារម្មណ៍ម្តងទៀត បន្ទាប់ពីតារាស្រីបញ្ចេញរូបភាព ខណៈតែងខ្លួនឡើងស្ទាវស្រស់ឆើតឆាយ ជាមួយនឹងអាវផ្កាឈូកដៃតូច អមជាមួយនឹងអាវក្រៅពណ៌ស បូករួមនឹងខោខៅប៊យម៉ូដរហែកជង្គង់ បង្ហាញរាងចង្កេះតូច ផ្ទៃមុខឲ្យម៉ដខៃ ដែលអាចនិយាយបានថា សម្រស់មួយនេះពិតជាខុសស្រឡះពីអាយុពិតប្រាក ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ចំពោះរូបភាពមួយនេះ នាងក៏ទទួលបានការសរសើរជាច្រើន ពីមិត្តភក្ក្នុងបណ្ដាញសង្គម រួមទាំងអ្នកគាំទ្រទាំងអស់ទៅលើភាពវ័យក្មេង ក៏ដូចជាការលេងខ្លួនដ៏លេចធ្លោ ស្ទើរតែមិនជឿថានាងមានវ័យ ៤២ ឆ្នាំនោះទេ ៕
សូមទស្សនារូបភាពខាងក្រោម៖