មិនសំខាន់លើរៀបចំកម្មវិធីធំដុំ តែក្រោយរៀបការរួច Kim Tae Hee ជានារីសំណាងទទួលបានការមើលថែពីស្វាមី - TrueID

មិនសំខាន់លើរៀបចំកម្មវិធីធំដុំ តែក្រោយរៀបការរួច Kim Tae Hee ជានារីសំណាងទទួលបានការមើលថែពីស្វាមី

August 26, 2022

កូរ៉េខាងត្បូង៖ អាចនិយាយបានថា Kim Tae Hee គឺជា​តារា​សម្ដែងស្រី​ដ៏​ល្បី​ម្នាក់​ក្នុង​វិស័យ​កម្សាន្ត​កូរ៉េ ដែលមិនត្រឹមតែមានភាពស្រស់ស្អាត និងសមត្ថភាពតែប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីរូបនេះ ក៏ត្រូវបានមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតឯកជនក្នុងគ្រួសាររបស់នាង ផងដែរ។

ក្នុងនោះដែរ បើក្រឡេកមកមើលកាលពីមុនមក នៅពេលដែល Kim Tae Hee បានរៀបការជាមួយនឹង លោក Bi Rain នៅក្នុងការរៀបចំពិធីមង្គលការរបស់អ្នកទាំងពីរ បែរជាជ្រើសរើសយក ការរៀបចំដ៏សាមញ្ញមួយ នៅឯព្រះវិហារ ដោយចំណាយអស់ប្រហែលជាង មួយពាន់ដុល្លារតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណា មនុស្សជាច្រើនក៏បានគិតថា លោក Bi Rain ពិតជាសំណាងណាស់ដែលបានរៀបការជាមួយនារីម្នាក់ដែលមានសម្រស់ស្អាត និងមានទេពកោសល្យល្អឥតខ្ចោះដូច Kim Tae Hee

ម៉្យាងវិញទៀត Kim Tae Hee ក៏មានសំណាងមិនចាញ់គ្នាដែរ ព្រោះតាំង​ពី​ក្លាយ​ជា​ភរិយា​របស់ Bi Rain មក តារាស្រីរូបនេះ ​ត្រូវ​បាន​ស្វាមី​មើល​ថែយ៉ាង​ពេញ​ទំហឹង បើទោះបីជា Bi Rain ហាក់មានភាពមមាញឹកនឹងការងារយ៉ាងណាក៏ដោយ ក៏លោកមិនដែលឈប់ខ្វាយខ្វល់ពីភរិយាបណ្ដូលចិត្តឡើយ ហើយរូបលោក ក៏បានបដិសេធការណាត់ជួប និងការអញ្ជើញចូលរួមពិធីជប់លៀងផ្សេងៗ ដើម្បីត្រឡប់ទៅរកភរិយាឲ្យបានឆាប់ និងចូលចិត្តទៅផ្ទះបាយ ដើម្បីធ្វើម្ហូបឆ្ងាញ់ៗជូនប្រពន្ធកូននៅផ្ទះ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
Kim Tae Hee និងស្វាមី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...