ថៃ៖ ក្រៅពីមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈហើយ ពេលនេះ តារាសម្ដែង Davikah កំពុងតែធ្វើឲ្យហ្វេនៗកាន់តែសង្ស័យ និងចង់ដឹងពីរឿងរ៉ាវក្នុងជីវិតឯកជនរបស់នាង បន្ទាប់ពីតារាស្រីរូបនេះ បើកបង្ហាញពីរូបភាពកាដូយ៉ាងប្រណីតមួយ។
ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញរូបភាពនៅលើបណ្ដាញសង្គម ដែលជារូបថតចិញ្ចៀនពេជ្រធំមួយវង់ដ៏ប្រណីត ពាក់ក្នុងម្រាមដៃខាងឆ្វេងដ៏ស្រស់ស្អាត ព្រមទាំងដាក់ចំណងថា វាគឺជាកាដូក្នុងឆ្នាំនេះ ទៀតផង។
តាមរយៈរូបភាព និងការរៀបរាប់របស់ Davikah បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែឆ្ងល់ រហូតចោទជាសំណួរ ថាតើចិញ្ចៀនពេជ្រមួយនេះ នាងទិញជាកាដូសម្រាប់ខ្លួនឯង ឬគូស្នេហ៍បណ្ដូលចិត្ត លោក Ter Chantavit ជាអ្នកទិញឲ្យនាងទុកជាកាដូពិសេស ដូចដែលម្ចាស់ខ្លួនបានរៀបរាប់ខាងលើនោះទេ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖