ភ្នំពេញ៖ ក្រោយពីបាន រៀបការរួច និងទទួលចំណងដៃកូនស្រីម្នាក់ តារាចម្រៀងកូនកាត់សម័យ ក៏បានបុរាណក៏បាន អ្នកនាងសួស វីហ្សា បានសាងសុភមង្គលជាខ្លាំង ជាមួយក្តីសុខរបស់នាង ក៏ដូចជាបង្ហាញពីភាពផ្អែមល្ហែម នៃរូបភាពគ្រួសារដ៏តូចរបស់ តារាចម្រៀងស្រីរូបនេះ។
ជាក់ស្តែង ក្រោយបាត់មុខពីសិល្បៈ ក៏បានលេចមុខចូលប្រឡូកសិល្បៈ ស្រាប់តែថ្មីៗនេះ នៅលើបណ្តាញសង្គម បានបង្ហោះ លើគណនី លោក ថមមី ត្រូវជាស្វាមី បានប្រកាសឡើងតំណែងថ្មី ដែលបានផ្លាស់ពីជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកម្តាយកូនមួយរូបនេះបានធ្វើឲ្យហ្វេនៗ និងអ្នករួមអាជីពសិល្បៈជាច្រើន ភ្ញាក់ផ្អើលមិនស្ទើរឡើយ ដោយហាក់រស់នៅ មិនសូវបញ្ចេញសកម្មភាពខ្លាំងប៉ុន្មានទេ ថែមទាំងលាក់បាំង ស្ងាត់ៗ នៅលើបណ្តាញសង្គមសព្វថ្ងៃ ក៏ដូចជាចេញច្រៀងតាមកម្មវិធីធម្មតាៗ តែសុខ ៗ ក៏ស្រាប់ជាឡើងងារជំទាវបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖