អណ្តាតអត់ឆ្អឹង! ម្តាយក្មេងសាន់ឆាយ ព្រលយពាក្យហៅនាងជាមនុស្សស្រីអាត្មានិយម? - TrueID

អណ្តាតអត់ឆ្អឹង! ម្តាយក្មេងសាន់ឆាយ ព្រលយពាក្យហៅនាងជាមនុស្សស្រីអាត្មានិយម?

June 14, 2021

តៃវ៉ាន់៖ កាលពីថ្មីៗនេះ ម្តាយរបស់លោក Wang Xiaofei ដែលត្រូវជាស្វាមីតារាសម្តែងស្រី Barbie Hsu បានធ្វើការ Live និយាយពីការលែងលះរបស់កូនប្រុសបង្កើតរបស់អ្នកស្រី នៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន​​មានការអាណិតអាសូរជាពន់ពេក។

ជាមួយគ្នានេះវីដេអូក្នុងការ Live ផ្ទាល់មួយនេះ អ្នកស្រី​បានចែករំលែក ធ្វើការសេចក្តីអធិប្បាយ មានឈឺចាប់ដែលកូនប្រុស បានមកជួបរឿងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ពាក្យសម្តីរបស់អ្នកស្រីបានសម្តែងការមិនពេញចិត្តចំពោះកូនប្រសារស្រីដែលជា Barbie ស្គាល់ថាជា សាន់ឆាយ ប៉ុន្តែមិនបានបញ្ជាក់ ក៏ដូចជាសង្កត់ធ្ងន់ឱ្យបានច្បាស់នោះទេ។ 

យ៉ាងណាមិញ ក្រោយពីបានបញ្ចប់ការ Live មួយនេះ មានអ្នកនិយមលេងអ៉ីនធឺណែតម្នាក់បានបញ្ចេញមតិថា នាង (Barbie) មានលក្ខណៈផ្ទាល់ខ្លួន ដូចអាត្មានិយមពេកដូច្នេះប្តីរបស់នាងអាចនឹងត្រូវរងទុក្ខ ។ បន្ទាប់ពីឃើញបែបនេះម្តាយរបស់លោក Wang Xiaofei ចុចប៊ូតុង «ចូលចិត្ត» បង្ហាញពីការពេញចិត្តជាខ្លាំងជាមួយការបញ្ចេញយោបល់មួយនេះ។

ទោះជាយ៉ាងណាក្តី មានព័ត៌មានជាច្រើនតាមប្រព័ន្ធអ៉ីនធឺណែត ដែលថាលោកស្រីខកចិត្តនឹងកូនប្រសារស្រី ហើយចង់អោយ Wang Xiaofei លែងលះទៀតផង។ ថ្វីត្បិតដូច្នេះមែន តែភ្លាមៗ អ្នកស្រីបានចេញមុខតាមអ៉ីនធឺណែតដើម្បីបញ្ជាក់ថាមិនស្អប់និងមិនខកចិត្តនឹងកូនប្រសារដូចពាក្យចចាមអារ៉ាមនោះទេ ថែមទាំងបានបដិសេធមិនញុះញង់កូនប្រុសឱ្យលែងលះគ្នាដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

 Wang Xiaofei និង Barbie Hsu
 Wang Xiaofei និង Barbie Hsu
 Wang Xiaofei និង Barbie Hsu
 Wang Xiaofei និង Barbie Hsu
 Barbie Hsu និងស្វាមី រួមទាំងលោកប៉ា អ្នកម៉ាក់ក្មេង
 Barbie Hsu និងស្វាមី រួមទាំងលោកប៉ា អ្នកម៉ាក់ក្មេង
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...