ទើបវ័យ១៦ឆ្នាំ Lily មានសមត្ថភាពទិញផ្ទះយ៉ាងប្រណីតដោយកម្លាំងញើសឈាមខ្លួនឯង - TrueID

ទើបវ័យ១៦ឆ្នាំ Lily មានសមត្ថភាពទិញផ្ទះយ៉ាងប្រណីតដោយកម្លាំងញើសឈាមខ្លួនឯង

September 1, 2021

ថៃ៖ អាចនិយាយបានថា តារាចម្រៀងស្រី Lily គឺជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យ និងទទួលបានភាពជោគជ័យតាំងពីនៅក្មេងវ័យ ព្រមទាំងអាចដើរតាមក្តីសុបិន្តរបស់ខ្លួន ក្នុងការទិញផ្ទះដំបូងនៅអាយុ ១៦ ឆ្នាំ ខណៈដែលបងស្រីរបស់នាង Jenny ក៏បានបង្ហាញពីមោទនភាពចំពោះប្អូនស្រីដ៏ស្រស់សោភារូបនេះ។

នៅក្នុងនោះដែរ Lily បានបង្ហោះរូបភាពផ្ទះថ្មីយ៉ាងស្រស់ស្អាត ដែលត្រូវបានសាងសង់ដោយជោគជ័យ ហើយថែមទាំងបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ជូនអ្នកម្តាយរបស់នាង ទៀតផង។ ម៉្យាងវិញទៀត តារាស្រីវ័យក្មេងរូបនេះ ក៏បានបង្ហាញពីមោទនភាពចំពោះខ្លួនឯង ក៏ដូចជាធ្វើការអរគុណចំពោះបងស្រីរបស់ខ្លួន ដែលជាតារាចម្រៀងស្រី Jenny ក្នុងការបង្រៀនការងារ រៀបចំផែនការជីវិត និងធ្វើជាគំរូដ៏ល្អ។ 

យ៉ាងណាមិញ បន្ទាប់ពីបាណឃើញបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានចូលរួមអបអរចំពោះនាង នៅក្នុងភាពជោគជ័យ ដែលកើតចេញពីការខិតខំប្រឺងប្រែងដោយខ្លួនឯង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Lily
Lily
Lily 
Lily 
Lily និង បងស្រី
Lily និង បងស្រី
Lily 
Lily 
Lily ព្រមទាំងផ្ទះថ្មី
Lily ព្រមទាំងផ្ទះថ្មី
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...