ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច ត្រូវបានមហាជនទទួលស្គាល់ ថាជាតារាចម្រៀងស្រីមួយរូប ដែលមានសមត្ថភាពបញ្ចេញសម្លេងច្រៀងផ្អែម ស្រាលស្រទន់ និងពីរោះលន្លង់លន្លោចគួរឲ្យសរសើរ ដែលភាពប៉ិនប្រសប់នេះហើយ ទើបធ្វើឲ្យតារារូបនេះ អាចមានប្រជាប្រិយភាពដល់សព្វថ្ងៃ។
ជាពិសេសថ្មីៗនេះ តារាស្រីរូបនេះបានឡើងបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា«ស្រលាញ់អូនម្ដងទៀតបានទេ» ដោយអំឡុងពេលបកស្រាយអត្ថន័យបទចម្រៀង ឈិន ម៉ានិច្ច ហាក់ត្រូវសាច់រឿងចាក់ចំបេះដូង ឬក៏ដាក់មនោសញ្ចេតនាចូលខ្លាំងឬយ៉ាងណា ម៉ានិច បានសម្រក់ទឹកភ្នែក អួលដើមកច្រៀងទាំងសម្លេងខ្សឹកខ្សួល ធ្វើឲ្យអ្នកទស្សនាអួលតាមតែម្ដង។
យ៉ាងណាមិញ ទោះជាយ៉ាងណាក៏ ឈិន ម៉ានិច្ច បានបន្តច្រៀង រហូតដល់ចប់ដោយមានការជួយបន្ថែមពីម្ចាស់បទផ្ទាល់ គឺតារាស្រីរៀមច្បងអ្នកនាង សុគន្ធ និសា ផ្ទាល់តែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
@posdy8 អ្នកមុតបានដឹងថាឈឺ
♬ original sound - Dy