មិនសើចយំទេ! សមាជិកទាំង ៥នាក់នៃក្រុម Red Velvet ធ្លាប់មានអ្នករិះគន់ថា ជើងតឿៗស្លៀកខ្លីមិនសម - TrueID

មិនសើចយំទេ! សមាជិកទាំង ៥នាក់នៃក្រុម Red Velvet ធ្លាប់មានអ្នករិះគន់ថា ជើងតឿៗស្លៀកខ្លីមិនសម

September 1, 2021

កូរ៉េខាងត្បូង៖ តាមការពិតទៅ ការស្លៀកសំពត់ខ្លីៗ អាចធ្វើឲ្យសមាជិកទាំង ៥នាក់នៃក្រុមចម្រៀងស្រី Red Velvet មើលទៅតឿ វាមិនមែនជារឿងថ្មីនោះទេ ពោលគឺរឿងនេះ គ្រប់គ្នាបានដឹងជាយូរមកហើយ ព្រោះដោយសារតែសមាជិកទាំងអស់ សុទ្ធតែមានកម្ពស់មិនសូវខ្ពស់ប៉ុន្មាន ទោះបីជាពួកគេព្យាយាមពាក់ស្បែកជើងកែងខ្ពស់ៗ ក៏មិនអាចបិទបាំងកម្ពស់ពិតរបស់ពួកគេបានដែរ។

ទន្ទឹមនឹងនេះ ក្នុងពេលថ្មីៗនេះ អ្នកលេងនិយមលេងអ៊ីនធើណេតក្រៅប្រទេសមួយចំនួន ស្រាប់តែបានលើកយករូបភាពខ្លះៗរបស់ក្រុមនេះ យកមកជជែក និងកំពុងមានការសើចចំអកជាថ្មីម្ដងទៀត។ ដោយមើលតាមក្នុងរូបភាពជាក់ស្ដែងទាំងនោះ ពួកគេបានស្លៀកសំពត់ខ្លីៗត្រឹមភ្លៅ បង្ហាញថាអ្នកទាំង ៥នាក់ ពិតជាមានជើងខ្លីៗ មិនសមាមាត្រនិងដងខ្លួននោះឡើយ។

យ៉ាងណាមិញ នាពេលកន្លងមក Red Velvet ក៏មិនបោះបង់ចោលការស្លៀកខ្លីៗនោះដែរ តែពួកគេក៏ចេះកែច្នៃថែមថយ និងតុបតែងលើការតែងខ្លួនរបស់ពួកគេ ដោយមានពាក់ជាស្បែកជើងកវែងបិទបាំងដល់ជង្គង់ ឬស្លៀកខោជើងវែងជាដើម ទើបធ្វើឲ្យជើងរបស់ពួកគេសមាមាត្រជាមួយរូបរាង និងមើលទៅស្អាតផងដែរ៕

ប្រភព៖ Kenh14

ទស្សនារូបភាពខាងក្រោម៖

Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លី
Red Velvet ពេលស្លៀកខ្លីតែចេះរៀបចំបន្ថែម មើលទៅប្រសើរជាង
Red Velvet ពេលស្លៀកខ្លីតែចេះរៀបចំបន្ថែម មើលទៅប្រសើរជាង
Red Velvet ពេលស្លៀកខ្លីតែចេះរៀបចំបន្ថែម មើលទៅប្រសើរជាង
Red Velvet ពេលស្លៀកខ្លីតែចេះរៀបចំបន្ថែម មើលទៅប្រសើរជាង
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...