កូរ៉េខាងត្បូង៖ ថ្មីៗនេះ យោងតាមប្រភព Allkpop បានបង្ហាញ ជាមួយនឹងការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក Born Pink ដែលធ្វើឡើង នៅថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុង Newark បានឲ្យដឹងថា ក្រុមចម្រៀង BLACKPINK រកចំណូលបានជិត ៣,៣ លានដុល្លារ ក្នុងមួយយប់ ហើយក្រុមនេះ នៅតែទទួលបានចំណូលចំនួនដូចគ្នា នៅថ្ងៃទីពីរនៃការសម្ដែង។
ម៉្យាងវិញទៀត នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលក្រុមចម្រៀងស្រីមួយក្រុមនេះ អាចរកចំណូលបានដល់ទៅ ៣ លានដុល្លារក្នុងពេលតែមួយយប់នៅអាមេរិក ហើយក្រុមចម្រៀង BLACKPINK ក៏បានបញ្ជាក់ពីថ្នាក់របស់ក្រុម នៅពេលកំណត់ លើកំណត់ត្រាពីរដងជាប់គ្នា។
គួររំឮកផងដែរថា អស់រយៈពេល ៦ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ BLACKPINK គឺជាក្រុមចម្រៀងស្រី ដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េ ដែលមានវីដេអូចំនួន ៦ មានអ្នកចូលមើលច្រើនជាង មួយពាន់លានដងនៅលើ YouTube ហើយតារាស្រីទាំងបួននាក់ ក៏កំពុងគ្រប់គ្រងលើពិភពម៉ូដ ពេលពួកគេធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោប្រណិតជាបន្តបន្ទាប់៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖