ចង់ឲ្យប្លែកពេក ក្រុម H1-KEY ស្លៀកពាក់និងថតរូបដូចតួកីឡាកាស - TrueID

ចង់ឲ្យប្លែកពេក ក្រុម H1-KEY ស្លៀកពាក់និងថតរូបដូចតួកីឡាកាស

January 7, 2022

កម្សាន្ត ៖ ក្រុម​ចម្រៀង​ស្រី​ថ្មី​ H1-KEY ទើបតែមាន​កម្មវិធី​បង្ហាញ​ខ្លួន ​ដោយ​ជោគជ័យ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ៥ ខែ​មករា កន្លងទៅនេះហើយនៅក្នុង​ថ្ងៃ​នេះ តារា​ស្រី​ទាំង​ពីរ​បាន​បង្ហាញ​ពី ​ភាព​ទាក់​ទាញនៃ Athletic Girl ដោយ​ស្លៀក​ឈុត​កីឡា តារាស្រីទាំងនេះក៏បានបង្ហាញផងដែរថា គំរូរបស់ពួកគេគឺ MAMAMOO ហើយបានចែករំលែកការតាំងចិត្តរបស់ពួកគេ ក្នុងការក្លាយជាក្រុមចម្រៀងនារីលំដាប់ពិភពលោកនាពេលបន្ទាប់។

H1-KEY
H1-KEY

បន្ថែមពីលើនេះ សមាជិកក្រុមចម្រៀងស្រី Sitala បានលើកឡើង ពីភាពចម្រូងចម្រាសមុនការបង្ហាញខ្លួនរបស់នាងកាលពីមុនហើយបានពន្យល់ថា ៖

H1-KEY
H1-KEY

ទន្ទឹមនឹងនោះ H1-KEY គឺជាក្រុមចម្រៀងនារីថ្មីនៅក្រោម GrandlineGroup (GLG) ដែលមានសមាជិក Seoi  Riina  Yel  និង Sitala ហើយក្រុម​ចម្រៀង​ស្រី​នេះ ​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ថ្ងៃ​ទី ៥ ខែ​មករាជាមួយ​នឹង​អាល់ប៊ុម​ទោល​ទី ១ របស់​ពួក​គេគឺ Athletic Girl ហើយដោយចង់អនុវត្តតាម Concept នៃអាល់ប៊ុមទោល AthleticGirl របស់ពួកគេ សមាជិកបានស្លៀកសម្លៀកបំពាក់កីឡាផ្សេងៗគ្នាដែលត្រូវបានរិះគន់ថាដូចជាសម្លៀកបំពាក់សម្រាប់គ្រូហាត់រាំ ​ប្លែក​តែ​មិន​ស្រស់​ស្អាត​ដូច​គ្នា៕

H1-KEY
H1-KEY

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...