រាជធានីភ្នំពេញ ៖ ពិតមែនហើយ កាលពីឆ្នាំមុន បងប្អូនប្រាកដជាដឹងច្បាស់ហើយថា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា គឺ កញ្ញា លីវ ជីលី ដណ្តើមបាន ពានក្នុងចំណាត់ថ្នាក់ Top 20 ក្នុងការប្រកួត Miss Grand International នៃឯប្រទេសថៃ ក្នុងពេលកន្លង ដែលបំបែកកំណត់ត្រាដំបូងរបស់កម្ពុជា មិនធ្លាប់មានពីមុនមក។
ជាមួយគ្នានេះ ក្រោយ ទទួលបានសមិទ្ធផលជាទីគាប់ចិត្ត ក្នុងឆ្នាំកន្លងយ៉ាងដូច្នេះ ឆ្នាំនេះ កាន់តែពិសេស កាន់តែប្លែកជាងឆ្នាំមុនៗ ដោយឆ្នាំនេះ តម្លៃមកុដសម្រាប់ម្ចាស់ជ័យលាភី ថ្លៃខុសពីធម្មតា។
នេះបើយោងតាម ទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហាញ រូបភាពតំណាង Icon នៃមកុដ សម្រាប់ការប្រកួតនេះ មានក្បូរក្បាច់រចនាយ៉ាង គួរឲ្យទាក់ទាញរំលេចដោយ ត្បូងភ្លឺដេញគ្នា ពណ៌ក្រហម និងស ជាមួយនឹងគ្រោងពណ៌ទឹកមាសថែមទៀត ហើយបើក្រឡេកទៅមើល តម្លៃមកុដនេះវិញ ពិតជាមិនគួរឲ្យជឿ ព្រោះវាមាន តម្លៃដល់ទៅ ៣ម៉ឺន៥ពាន់ដុល្លារ ឯណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖