កូរ៉េខាងត្បូង ៖ ជាមួយនឹងការចេញផ្សាយនូវរបាយការណ៍ផ្តាច់មុខរបស់ Dispatch ដែលមាន សាររវាងអតីតសមាជិកAOA គឺ Shin Jimin និង Kwon Mina ហើយនឹងសមាជិកAOA នេះ នៅថ្ងៃទី ៨ ខែកញ្ញា រឿងអាស្រូវសម្លុតគំរាមកំហែង ពីអតីតសមាជិកទាំងពីរកំពុងចាប់ផ្តើមជីកកាយឡើងវិញ។
បច្ចុប្បន្ននេះ ប្រធានបទនៃអតីតអ្នកចាត់ការទូទៅAOA និយាយអំពីបុគ្គលិកលក្ខណៈរបស់លោក Shin Jimin នៅលើវេទិកាសហគមន៍ បានកើតឡើងជាថ្មី ដែលការបង្ហោះនេះនៅលើ Pann Nate មានការសន្ទនាមួយ ដែលពិធីករ និងតារាកំប្លែង SongEun Yi និង Kim Sook ធ្លាប់ជួបជាមួយអតីតអ្នកគ្រប់គ្រងAOA ក្នុងកម្មវិធីវិទ្យុ SBS របស់ពួកគេគឺ “Song Eun Yi & Kim Sook's Sister Radio” កាលពីឆ្នាំ ២០១៦ ។
យោងតាមការបង្ហោះនេះ Song Eun Yi បានបង្ហាញថា អ្នកគ្រប់គ្រងរបស់នាងនៅពេលនោះគឺជាអតីតអ្នកគ្រប់គ្រងរបស់AOA ដែលបានធ្វើការជាមួយក្រុមនេះ តាំងពីពួកគេបានបង្ហាញខ្លួនដំបូង។នៅពេលនោះ Kim Sook បានលើកឡើងថា សមាជិក AOA ទាំងអស់មានបុគ្គលិកលក្ខណៈល្អ ប៉ុន្តែបានសួរអ្នកចាត់ការទូទៅថា តើមាននរណាម្នាក់សម្រាប់ពួកគេដែលមានបុគ្គលិកលក្ខណៈល្អជាងគេ ក្នុងចំណោមសមាជិកទាំង ៨ នាក់នោះទេ?
ក្រោយមក ពេលលឺសំនួរនេះអតីតអ្នកគ្រប់គ្រងរបស់AOA បានឆ្លើយថា ៖
នៅពេលលឺចម្លើយរបស់ពួកគេ Song Eun Yi បានសរសើរ Shin Jimin ហើយបាននិយាយថានាងច្បាស់ជាបានដើរតួយ៉ាងសំខាន់ សម្រាប់ AOA ដើម្បីជោគជ័យ ហើយ Kim Sook ក៏បានបន្ថែមថា អ្នកគ្រប់គ្រងច្បាស់ជាចូលចិត្តShin Jimin មិនខាន។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីអត្ថបទដែលចេញផ្សាយដោយDispatch ដែលបង្ហាញថា ShinJimin បានសុំទោស Kwon Mina ជាបន្តបន្ទាប់ហើយKwon Mina ក៏បានផ្ញើសារជេរស្តីមិនល្អ ទៅ Shin Jimin ហើយសមាជិក AOA បានព្យាយាមសម្រុះសម្រួលការសន្ទនានេះអ្នកលេងអ៊ីនធើណែត បានសម្រុកចូលគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ Shin Jimin ដើម្បីសុំទោស អតីត idol រូបនេះ ហើយផ្តល់ពាក្យលើកទឹកចិត្តនិងគាំទ្រទៅនាងវិញ៕
តើប្រិយមិត្តយល់យ៉ាងណា ចំពោះសម្តីរបស់អតីតអ្នកគ្រប់គ្រងAOA?
ប្រភព : Kpopstarz