ភ្នំពេញ៖ ទន្ទឹមនឹងទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូបពូរាជ្យ ឬមានឈ្មោះជាភាសាអង់គ្លេស Pireachបានងាកមកបង្កើតគណនី Tik Tok បាននឹងកំពុងទទួលការគាំទ្រយ៉ាងខ្លាំងមិនធម្មតា។
ក្នុងនោះដែរ គេសង្កេតឃើញថា Content ខ្លីៗដែល ពូរាជ្យបង្ហោះនៅលើបណ្តាញសង្គម Tik Tok នេះ បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនចាញ់លើហ្វេសប៊ុកនោះទេ។
ហើយមិនត្រឹមតែប៉ុណ្ណោះ គណនី Tik Tok នេះទទួលបាន Followers ប្រមាណជា ១សែន៤ម៉ឺននាក់ហើយរាល់វីដេអូរបស់លោកបង្ហោះមានអ្នកចូលមើល និងចូល Like រាប់ពាន់ដង ពិតជាគួរឲ្យសរសើរមែនទែន។
ទាំងនេះ បានបង្ហាញឲ្យឃើញថា ពូរាជ្យពិតជាមានប្រជាប្រិយភាព និងទេពកោសល្យគួរឲ្យសរសើរ ព្រោះមិនថាលោកផលិតវីដេអូបែបអ្វីហើយបង្ហោះនៅលើបណ្តាញសង្គមបែបណានោះទេ គឺលោកតែងតែទទួលបានការគាំទ្រនិងពេញចិត្តពីអ្នកគាំទ្រគ្រប់មជ្ឍដ្ឋានទាំងអស់។
គួររម្លឹកដែរ ពូរាជ្យមិនត្រឹមតែជាអ្នកផលិតវីដេអូបង្ហោះលើបណ្តាញសង្គមនោះទេហើយលោកគឺជាតារាចម្រៀងក្នុងក្រុមចម្រៀង Thirthy-Five ហើយធ្លាប់ចូលប្រកួតចម្រៀងក្នុងកម្មវិធីលំដាប់អន្តជាតិនិងធ្លាប់សម្តែងលើឆាកតន្ត្រីធំៗរាប់មិនអស់នោះទេ៕
ចង់ដឹងថាគណនី Tik Tok របស់ ពូរាជ្យ បែបណានោះ ចុចលើតំណរនេះ៖ https://www.tiktok.com/@pireach_pureach