បាត់មុខ៦ឆ្នាំ Justin Bieber បានឈ្នះពានរង្វាន់នៅកម្មវិធី VMAs សាជាថ្មី - TrueID

បាត់មុខ៦ឆ្នាំ Justin Bieber បានឈ្នះពានរង្វាន់នៅកម្មវិធី VMAs សាជាថ្មី

September 13, 2021

កម្សាន្ត៖ តារាចម្រៀង Pop ជនជាតិកាណាដា Justin Bieber បានសម្រាកពីវិស័យតន្ត្រីសម្ងំសោយសុខជាមួយប្រពន្ធយូរគ្រាន់ដែរ។ លោកមិនមែនឈប់ចេញចម្រៀងនោះទេ គ្រាន់តែ Justin រក្សាភាពស្ងៀមស្ងាត់មិនចេញមុខនៅលើកម្មវិធីផ្សេងៗនោះឡើយ។ 

Justin Bieber
Justin Bieber

ទោះយ៉ាងណាក៏មហាជននៅតែចាប់អារម្មណ៍ទៅលើសកម្មភាពជិវិតប្រចាំថ្ងៃរបស់ Justin Bieber ដ៏ដែល ជាញឹកញាប់គេតែងតែឃើញលោកទៅណាមកណាជាមួយប្រពន្ធយ៉ាងផ្អែម។ ដោយឡែកក្រោយស្ងាត់អស់៦ឆ្នាំពីកម្មវិធី VMAS តារាចម្រៀងល្បីរូបនេះ បានត្រលប់មកបង្ហាញខ្លួនលើឆាកតន្ត្រីម្ដងទៀតនិងដាក់ឈ្មោះប្រកួតផងដែរ។

Justin Bieber
Justin Bieber

កម្មវិធី VMAS ឬ Video Music Awards គឺជាឆាកចែកពានរង្វាន់សម្រាប់តារាចម្រៀងល្បីៗ ព្រមទាំងមានការសម្ដែងបទចម្រៀងរបស់ពួកគេផងដែរ។ ហើយពានរង្វាន់នោះបានមកពីអ្នកគាំទ្របោះឆ្នោតឲ្យតារាក្នុងចិត្តរបស់ខ្លួនដែលគិតថាពួកគេមានសមត្ថភាពសាកសមនឹងពានរង្វាន់ណាមួយ។ 

Justin Bieber
Justin Bieber

ចំណែកឯក Justin Bieber បានឈ្នះពានរង្វាន់២ នៅក្នុងនោះមាន Artist of the year និងពានរង្វាន់ Best Pop ។​ មិនតែប៉ុណ្ណោះ Justin បានច្រៀងចម្រៀង២បទ ដែលបទ Stay ជាមួយតារាចម្រៀងម្នាក់ទៀត The Kid Laroi និងបទ Ghost ហើយជាពិសេសលោកក៏មិនភ្លេចយកប្រពន្ធទៅជាមួយដែរ៕ 

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber និង Hailey 
Justin Bieber និង Hailey 

ប្រភព៖ MTV 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...