ភ្នំពេញ៖ តារាចម្រៀង Original Song លោក សាយ ដែលមានឈ្មោះពិតហៅថា អ៊ួន បឋម ថ្មីៗនេះបានធ្វើឲ្យមិត្តអ្នកគាំទ្រ ជាពិសេសមិត្តនារីៗជាច្រើនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោកបង្ហោះសារប៉ុន្មានឃ្លាអមជាមួយលិខិតបញ្ជាក់ភាពនៅលីវដូចជាឲ្យប្រផ្នូលម្យ៉ាងហើយ។
នាព្រឹកថ្ងៃទី ១០ ខែមិថុនា លោក សាយ បានបង្ហោះរូបភាពអមជាមួយសារបែបលេងសើចយ៉ាងដូចច្នេះថា "ខ្ញុំនៅលីវទេណា៎...បងប្អូន"។ យ៉ាងណាមិញ បើយោងទៅតាមបទសំភាន៍ជាមួយការសែតក្នុងស្រុកល្បីឈ្មោះមួយ លោក បានបញ្ជាក់យ៉ាងច្បាស់ៗថាតាមពិតទៅលោកមាននារីដែលលោកស្រលាញ់ក្នុងជីវិតរួចទៅហើយ ហើយអ្នកទាំងពីរ (លោក និងសង្សារ) ក៏បានមើលចិត្តថ្លើមគ្នាយូរឆ្នាំមកហើយដែរ តែបើនិយាយពីរឿងរៀនការ លោកពុំទាន់គិតគូរដល់រឿងនោះនៅឡើយទេ ដែលខណៈនេះ លោកសាយមានអាយុប្រមាណជា ៣១ឆ្នាំទៅហើយ។
មានអ្នកគាំទ្រជាច្រើនរបស់លោក បានស្ដែងការសារទរចំពោះដំណឹងនេះ ហើយពួកគេកំពុងតែទទឹងរង់ចាំមើល ថាតើនារីម្នាក់ណាដែលជាស្រ្តីក្នុងសុបិន្តរបស់សាយនោះ ស្របពេលដែលលោកមិនទាន់បង្ហាញមុខសង្សារឲ្យមហាជនបានស្គាល់នៅឡើយ៕