ចិន៖ ថ្មីៗនេះមហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានការសង្ស័យថ្មីមួយ ទៅលើតារាស្រី FanBingbing ដោយបានរៀបការជាមួយបុរសប្លែកមុខម្នាក់ដោយលួចលាក់។
យ៉ាងណាមិញ រហូតមកទល់ឥលូវនេះតារាស្រីរូបនេះ ត្រូវបានគេសង្ស័យជាបន្តបន្ទាប់ ក្រោយពីមានព័ត៌មានណាត់ជួបគ្នា ព្រមទាំងជាប្រធានបទមួយដែលមហាជនជាច្រើនកំពុតែចង់ដឹងយ៉ាងច្បាស់ ថែមទៀតផង។
ហើយអ្វីដែលជាចំណុចសំខាន់ដែលធ្វើឲ្យកើតរឿងសង្ស័យពីការរៀបការស្ងាត់ៗរបស់នាងនោះ នៅពេលដែលរូបភាព Selfie របស់នាង បានបង្ហាញឲ្យឃើញពីកម្រាលព្រំ ជាមួយនឹងពាក្យថា សុភមង្គលដែលបង្កប់ពីលើវា នេះបើយោងតាមការអត្ថាធិប្បាយជាច្រើនៅលើបណ្តាញសង្គម តាមរយៈវត្ថុទាំងនេះគឺត្រូវបានគេនិយាយថាវាជារបស់ធម្មតាទូទៅ នៅក្នុងផ្ទះរបស់គូស្វាមីភរិយា ដែលទើបរៀបការហើយថ្មីៗថែមទៀតផង។
ដោយឡែក នេះគ្រាន់តែជាការសង្ស័យមួយតែប៉ុណ្ណោះដូច្នេះបើចង់ដឹងកាន់តែច្បាស់មានតែរង់ចាំការបញ្ជាក់យ៉ាងច្បាស់លាស់ពីម្ចាស់ខ្លួនផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖