ហ្វេនៗសរសើរ Jennie ថារាំលះៗសាហាវ ខុសកាលពីមុន លែងរាំដូចខ្ចិលៗទៀតហើយ! - TrueID

ហ្វេនៗសរសើរ Jennie ថារាំលះៗសាហាវ ខុសកាលពីមុន លែងរាំដូចខ្ចិលៗទៀតហើយ!

November 14, 2022

បរទេស៖ កាលប្រគុំតន្រ្តីទេសចរណ៍ របស់ក្រុមចម្រៀងនារីធំជាងគេ នៅលើពិភពលោក ត្រូវបានគេស្គាល់ថាជា BLACPINK ត្រូវបានគេចែកចាយវីដេអូជាច្រើននៅលើបណ្តាញសង្គម ទៅនឹងវីដេអូខ្លី ៗរបស់សមាជិកនីមួយ នៃទិដ្ឋភាពក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់ពួកគេ។

ទៀតសោត កាលពីថ្មីៗនេះ វីដេអូឃ្លឹបខ្លីរបស់សមាជិក តារាស្រី Kim Jennie ត្រូវបានគេចែកចាយនៅលើបណ្តាញជាច្រើន បានទទួលការចាប់អារម្មណ៍ជាខ្លាំងទៅនឹង សកម្មភាពការសម្តែងនៅលើឆាករបស់នាង ជាពិសេសក្បាច់រាំរបស់តារាស្រីរូបនេះ។

តាមរយៈវីដេអូទាំងនេះ តារាស្រីកើតឆ្នាំ ១៩៩៦ បានបង្ហាញក្បាច់រាំរស់រវើក លះៗខ្លាំង ត្រូវបានមហាជនកោតសរសើរ ទៅនឹងដងខ្លួន ស៊ិចស៊ី យ៉ាងទន់ បូករួមទៅនឹង ទឹកមុខស៊ីអារម្មណ៍ទៀតផង ត្រូវបានប្រមូលក្រសែភ្នែកទាំងភ្នែក ការសម្តែងរបស់ Jennie នៅលើឆាកតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...