ថៃ៖ ថ្មីៗនេះ វាបានក្លាយទៅជាបញ្ហាមួយ ដែលមនុស្សជាច្រើនកំពុងតាមដាន នៅក្នុងករណីព័ត៌មានដែលបានបង្ហាញថា ពិធីករ និងជាស្ថាបនិកកម្មវិធី Miss Grand International លោក Nawat ត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ ម៉ោង បើទោះបីជា កំពុងទទួលការព្យាបាលជំងឺកូវីដ១៩ ក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ នៅល្ងាចថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ លោក Nawat បានចេញមកធ្វើការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកម្តងទៀត ខណៈពេលដែលលោកនៅតែពាក់ឧបករណ៍ដកដង្ហើម ថែមទៀតផង។
ក្នុងនោះដែរ ពិធីកររូបនេះ ក៏បាននិយាយពីលោកគ្រូពេទ្យម្នាក់ ដោយបានលើកឡើងថា តើធំមកពីណា? ទើបជ្រើសរើសមិនព្យាបាលអ្នកជម្ងឺបែបនេះ? ហេតុអ្វីបានជាអ្នកបើកមន្ទីរពេទ្យ? សូមចែករំលែកទៅដល់ក្រសួងសុខាភិបាលផង។ ជាពិសេស លោក Nawat បានបន្តទាំងចិត្តខឹងថា៖
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖