កូរ៉េខាងត្បូង ៖ Lisa សមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទដ៏ក្តៅគគុក ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាមួយនឹងការចេញ Album ទោលដំបូងរបស់នាងឈ្មោះ LALISA ត្រឡប់មកវិញនៅថ្ងៃទី ១០ ខែកញ្ញា ហើយក្នុងពេលដំណាលគ្នានេះ នាងបានបំបែកឯតទគ្គកម្មជាច្រើន ក្នុងនាមជាសិល្បករទោល។
ក្រោយមកនៅថ្ងៃទី ១៩ ខែកញ្ញា ផលិតកម្ម YG Entertainment បានចេញផ្សាយរូបថត Teaser សម្រាប់បទ «MONEY» ព្រមទាំងវីដេអូការសម្តែង នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមBLACKPINK នេះតែម្តង តែទោះយ៉ាងណារូបថតមួយនេះត្រូវបានជួបនឹងការរិះគន់ផងដែរ ជាពិសេសអ្នកនិយមលេងអ៊ីនធើណែត បានចោទប្រកាន់ Lisa ថាជាបានប៉ះពាក់គំនិតខាងវប្បធម៌ដោយសារតែនាងជ្រើសរើសម៉ូដសក់ ដែលមានម៉ូដសក់ក្រងវែងពណ៌ក្រហម ដែលបន្ថែមកន្ទុយសក់របស់នាងស្រដៀងទៅនឹងម៉ូដសក់ដែលជាផ្នែកសំខាន់នៃវប្បធម៌អាហ្វ្រិក។
Lisa’s hair is still CA you guys. It’s not box braids exactly but it’s still BRAIDS. They used braiding hair to blend with her hair.
— ni 🧠 is black n’ mild! (@abstractnilah) September 19, 2021
I am black. I’m not debating with nobody.
ក្រោយមក ការជជែកវែកញែកក្នុងចំណោម អ្នកនិយមលេងអ៊ីនធើណែតបានកើតឡើង ដោយពិភាក្សាថាតើស្ទីលម៉ូដសក់របស់ Lisa អាចត្រូវបានចាត់ទុកថាជាការសមស្របខាងវប្បធម៌ដែរឬទេ ខណៈពេលដែលអ្នកខ្លះបាននិយាយការពារនាងថាសក់បែបនេះឬ braids គឺជាផ្នែកមួយនៃអតីតកាលរបស់ថៃ ហើយត្រូវបានគេហៅថា“PhomPia” ហើយដោយសារតែ Lisa គឺជាជនជាតិថៃ នាងផ្ទាល់មិនអាចចាត់ទុកថាជាការសមស្របខាងវប្បធម៌ឡើយ។
AGAIN!?! I was rooting for her.. also if ur not black you have no right to speak abt Lisa bc this is CA pic.twitter.com/wflDj2kjVQ
— 𝑌𝑜𝑦𝑖𝑛 ♥︎ (@o_yoyin) September 19, 2021
ទោះយ៉ាងណាក៏ដោយ ក៏បកស្រាយមួយនេះត្រូវបានជំទាស់ ដោយអ្នកលេងអ៊ីនធើណែតជាច្រើនដែលពន្យល់ថា“Thai braids” មិនមានទេ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា Lisa ផ្ទាល់ក៏បានចេញមុខសុំទោស តាមរយៈការជួបជុំអ្នកគាំទ្ររបស់នាងនៅថ្ងៃទី ២៦ ខែកញ្ញា ក្រោយអ្នកគាំទ្រម្នាក់បានចែករំលែកការថតអេក្រង់ នៃការហៅវីដេអូរបស់នាងជាមួយLisa ក្នុងអំឡុងពេលជួបអ្នកគាំទ្រទោលរបស់សមាជិក BLACKPINK។
យោងតាមអ្នកគាំទ្រ ពួកគេបានអប់រំ Lisa អំពីមូលហេតុដែលធ្វើឱ្យស្ទីលម៉ូដសក់ក្នុងរូបថត MONEY របស់នាងត្រូវបានគេចាត់ទុកថា សមស្របតាមវប្បធម៌ ហើយមានការជជែកវែកញែកអំពីវានៅក្នុងសហគមន៍ BLINK ពួកគេក៏បានចែករំលែកផងដែរថា Lisa ខ្លួនឯងបានពន្យារពេលនៃការជួបជុំអ្នកគាំទ្រដើម្បីស្វែងយល់លម្អិតអំពីបញ្ហានេះ ហើយក៏សុំទោសអ្នកគាំទ្រចំពោះភាពចម្រូងចម្រាសនេះផងដែរ។
Lisa’s Apology Video about her cultural appropriation. Let’s hope she does better… pic.twitter.com/szesNMjop3
— Evelyn (@kpopstan_evelyn) September 26, 2021
តើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ?
ប្រភព : Kpopstarz