ទីបំផុត បេនីយ៉ាំង ជួបជីវិតល្អដូចគេឯងហើយ ក្រោយជួបគូស្នេហ៍ថ្មី - TrueID

ទីបំផុត បេនីយ៉ាំង ជួបជីវិតល្អដូចគេឯងហើយ ក្រោយជួបគូស្នេហ៍ថ្មី

November 21, 2022

ភ្នំពេញ៖ បច្ចុប្បន្ននេះ បើទោះបីជាបានឃ្លាតឆ្ងាយពីវិថីសិល្បៈក៏ដោយ តែសម្រាប់សកម្មភាពផ្សេងៗរបស់ តារាស្រី បេនីយ៉ាំង នៅតែជាទីពេញនិយម និងមានការតាមដានពីហ្វេនៗជាច្រើន ជាពិសេស ជាមួយនឹងភាពរីករាយ​ដែលរូបនាងបានបង្ហាញ​ក្នុងនាមជាអ្នកម្ដាយមួយរូប ក្រោយពីបានសម្រាលកូនរួច។

ដោយឡែកថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញនូវរូបភាពថ្មីៗមួយចំនួន នៅលើបណ្ដាញសង្គម ដែលកំពុងតែធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែរំភើបនិងរំជួលចិត្ត ជាមួយនឹងភាពល្អូកល្អើន របស់នាង និងគូស្នេហ៍ បញ្ចេញឲ្យឃើញសកម្មភាពកៀកកើយស្អិតរមួតបែបរ៉ូមែនទិក ព្រមទាំងបានអបអរថ្ងៃកំណើតយ៉ាងរីករាយទៀតផង។

ទន្ទឹមនឹងនេះដែរ បណ្ដាហ្វេនៗជាច្រើន រួមទាំងមិត្តៗ ក៏បានបង្ហាញពីក្ដីរំភើបរីករាយជាមួយគ្នា ដោយបានឃើញពីក្ដីសុខ សុភមង្គលនៅក្នុងទំនាក់ទំនងស្នេហា និងសង្ឃឹមថា នេះជាក្ដីរីករាយរបស់នាងរហូតទៅ៕

សូមទស្សនារូបភាពខាងក្រោម៖ 

បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
បេនីយ៉ាំង និងគូស្នេហ៍
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...