មិនមែនលំៗ Krystal ជះលុយទិញរថយន្តបង្អួតគេឯង រាប់សែនដុល្លារ - TrueID

មិនមែនលំៗ Krystal ជះលុយទិញរថយន្តបង្អួតគេឯង រាប់សែនដុល្លារ

May 5, 2022

កូរ៉េខាងត្បូង៖ កាល​ពី​ថ្ងៃ​ទី ​៣ ខែ​ឧសភា Krystal បាន​បង្ហោះ​រូប​ថត​ជា​បន្តបន្ទាប់​ជាមួយ​នឹង​រថយន្ត​ស្ព័រ​របស់​នាង​ទៅ​លើ Instagram របស់​នាង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រ។

ជាក់ស្តែង រថយន្តនេះគឺគ្មាននរណាក្រៅពី E-Tron GT របស់ Audi នោះទេ ដែលវាត្រូវបានបង្ហាញថារថយន្តត្រូវបានលក់ក្នុងតម្លៃ ប្រហែល ១២៦,០០០ ដុល្លារ ឯណោះ ដែលអ្នក​និយម​លេង​អ៉ីនធឺណែត​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ដែល Krystal ដែល​មាន​អាយុ​ត្រឹម​តែ ២៧ ឆ្នាំ បាន​ទិញ​រថយន្ត​តម្លៃ​ថ្លៃ​បែប​នេះ។

មិន​បាច់​និយាយ​ទេ តារា​ស្រី​រូប​នេះ​បាន​ប្រែ​ក្លាយ​ជា​តារា​ស្រី​ចាប់​ផ្ដើម​អាជីព​នៅ​ឆ្នាំ ២០០៩ ដែល​កាល​នោះ​នាង​មាន​អាយុ ១៤ ឆ្នាំ​ប៉ុណ្ណោះ។ នាងបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀងស្រី f(x) ។ បន្ទាប់មក Krystal ក៏ចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន រូបនាង បានកាន់កាប់ទ្រព្យសម្បិត្ត មិនតិចលានដុល្លារ មិនចាញ់បងស្រី Jessica របស់នាងនោះឡើយ៕

ប្រភព៖ gstarlive

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...