កម្សាន្ត ÷ Lee Young Ji គឺជាអ្នករ៉េប ដ៏មានទេពកោសល្យ ហើយក៏ជាតារាចម្រៀងល្បីមួយរូប នាងក៏បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាទស្សនាវដ្តីជាច្រើន ជាមួយនឹងការលេងខ្លួនយ៉ាងអស្ចារ្យ ធ្វើឲ្យហ្វេនស្រឡាំងកាំងជាច្រើនលើក។
ប៉ុន្តែ តារាស្រីរូបនេះបែជាមើលទៅខុសគ្នាទាំងស្រុង នៅលើកម្មវិធី YouTube របស់នាង «차린건 쥐뿔도 없지만 ( No Prepare )» ដែលទោះបីជានាងសម្ភាសតារាកូរ៉េ ល្បីយ៉ាងណាក៏ដោយ ក៏នាងនៅតែបង្ហាញមុខទទេគ្មាន make up និងស្លៀកពាក់នៅផ្ទះធម្មតា ក្នុងផ្ទះល្វែងរបស់នាង។
ហើយសូម្បីតែនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ សម្រាប់ BuzzFeed នៅសហរដ្ឋអាមេរិក ក៏ Lee Young Ji បានបង្ហាញខ្លួនដោយមុខគ្មានការតុបតែងមុខ ដូច្នេះហើយទើបអ្នកគាំទ្រមានការចង់ដឹងចង់ឃើញ ពីមូលហេតុដែលនាងសម្រេចមិនតុបតែងខ្លួនបែបនេះ។
ខណ:ដែលថ្មីៗនេះ Lee Young Ji បានធ្វើការ Q&A តាមរយៈ Instagram Stories ក៏មានអ្នកគាំទ្រម្នាក់បានសួរថាអំពីសំណួរនេះ ហើយតារាស្រីរូបក៏បានឆ្លើយថា ព្រះនាងមិនសូវខ្វល់ពីការតុបតែងខ្លួន និងណាមួយវាពិបាក ក៏ដូចជាចង់ឲ្យភ្ញៀវដែលចូលរួមកម្មវិធីរបស់នាងមាន ផាសុកភាព៕
ប្រភព: Koreaboo