ហ្វេនខឹងខ្លាំង ដែលបុគ្គលិកឱ្យ Jin និង RM ញ៉ាំអាហារពួកគេមិនចូលចិត្ត ដើម្បីជួយអាជីវកម្ម - TrueID

ហ្វេនខឹងខ្លាំង ដែលបុគ្គលិកឱ្យ Jin និង RM ញ៉ាំអាហារពួកគេមិនចូលចិត្ត ដើម្បីជួយអាជីវកម្ម

August 21, 2021

កូរ៉េខាងត្បូង ៖ ត្រលប់ទៅថ្ងៃទី ១៩ ខែសីហា សមាជិកក្រុម BTS គឺ Jin និង RM បានមកស្វាគមន៍អ្នកគាំទ្ររបស់ពួកគេ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ Vlive ដែលពួកគេបានលេងជាមួយនឹង ប្រដាប់ក្មេងលេងថ្មី របស់ 'BT21' ហើយមុននឹងបើកប្រដាប់ក្មេងលេងថ្មី 'BT21' តារាទាំងពីររូបនេះ ក៏បានសម្រេចចិត្តទទួលទានអាហារសម្រន់សិន។

Jin និង RM
Jin និង RM

ទោះយ៉ាងណា ទាំង Jin និង RM បានចង្អុលបង្ហាញដោយសុន្ទរកថា និងអាកប្បកិរិយារបស់ពួកគេថា ពួកគេទំនងជាត្រូវបានស្នើសុំ ឱ្យណែនាំ នំសាំងវិច និងបង្អែមដែលពួកគេទទួលបាន ទៅអ្នកទស្សនា ខណៈពេលដែលសមាជិកទាំងពីរ បានទទូចថានេះមិនមែនជា ការផ្សាយពាណិជ្ជកម្មទេ ហើយ Jin និង RM ក៏បានអានឈ្មោះបញ្ជីមុខម្ហូប របស់នំសាំងវិចទាំងពីររបស់ពួកគេ ហើយថែមទាំងបង្ហាញពីទិដ្ឋភាព នៃនំបង្អែមផងដែរ។

Jin និង RM
Jin និង RM

នៅពេលដែលសមាជិកទាំងពីរ អានឈ្មោះនំសាំងវិចទាំងពីររួច RM បានកត់សម្គាល់ថា នោះគឺជានំសាំងវិចប័រសាច់មាន់ ក្នុងនោះអ្នកគាំទ្រ BTS ដឹងយ៉ាងច្បាស់ថាទាំង Jin និង RM មិនចូលចិត្តផ្លែប័រទេ នៅពេលដែល RM បានខាំសាំងវិចនោះមួយម៉ាត់ RM បានសារភាពថា ៖

Jin និង RM
Jin និង RM

ស្របគ្នានេះ ចូលមកដល់អាហារបង្អែម ដែលមានក្រែមជូរនៅខាងក្នុងខេក ហើយអ្នកគាំទ្រដឹងយ៉ាងច្បាស់ថា Jin មិនចូលចិត្តក្រែមជូរទេ Jin ក៏បានរៀបរាប់ពីការពិតនេះម្តងទៀត ខណៈពេលកំពុងសាកនំខេក ហើយទីបំផុត Jin ក៏ញ៉ាំតែផ្លែឈើដែលតុបតែងនៅខាងលើនៃនំប៉ុណ្ណោះ។

Jin និង RM
Jin និង RM

ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកគាំទ្រខឹងយ៉ាងខ្លាំងនោះគឺ មិនយូរប៉ុន្មានបន្ទាប់ពីការផ្សាយរបស់ Jin និង RM ភោជនីយដ្ឋាននំសាំងវិច និងនំខេក សូម្បីតែបុគ្គលិករបស់ភោជនីយដ្ឋានខ្លះ ត្រូវបានគេឃើញផ្សព្វផ្សាយ ដោយបើកចំហថា ពួកគេកំពុងញ៉ាំអាហាររបស់ BTS ថែមទាំងប្រើពាក្យ “កាក់ BTS” ដែលបុគ្គលិកម្នាក់នៃភោជនីយដ្ឋានបានចែករំលែករូបថត ហើយសរសេរថា ៖

បន្ទាប់មកភោជនីយដ្ឋាន បានឆ្លើយថា ៖

បុគ្គលិក និង ភោជនីយដ្ឋាន និងយាយពាក្យ "កាក់ BTS"
បុគ្គលិក និង ភោជនីយដ្ឋាន និងយាយពាក្យ "កាក់ BTS"

នៅទីនេះ អ្នកគាំទ្រជាច្រើនបានបកស្រាយ អំពីការប្រើប្រាស់ពាក្យ “កាក់ BTS” ដើម្បីបញ្ជាក់ថា វាគឺស្មើនឹងពាក្យថា “ការប្រើប្រាស់ BTS” គឺជាទម្រង់ធានា នៃការបង្កើនប្រាក់ចំណេញ ថ្វីត្បិតតែមានការសុំទោសជាផ្លូវការ ពីភោជនីយដ្ឋានក៏ដោយ ក៏អ្នកគាំទ្រជាច្រើន នៅតែមានអារម្មណ៍ថា បុគ្គលិករបស់ HYBE ដែលបានសុំឱ្យ Jin និង RM ជួយផ្សព្វផ្សាយម្ហូបអាហាររបស់ភោជនីយដ្ឋាននេះ គឺខុស ដែលអ្នកខ្លះក៏បានរិះគន់និយោជិក ចំពោះចំណេះដឹងមិនល្អគ្រប់គ្រាន់របស់ពួកគេ អំពីចំណង់ចំណូលចិត្ត ម្ហូបអាហាររបស់សមាជិក៕

ការសុំទោសជាផ្លូវការ ពីភោជនីយដ្ឋាន
ការសុំទោសជាផ្លូវការ ពីភោជនីយដ្ឋាន

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...