បរទេស៖ យោងតាមគេហទំព័រ TC Candler បានឱ្យដឹងថាសមាជិក RM ក្រុមចម្រៀងបុរស BTS បានវ៉ាដាច់ តួអង្គ Super Man តារាសម្តែង Henry Cavill ក្លាយជាបុរសដែលទាក់ទាញបំផុតនៅក្នុងពិភពលោក។
គេហទំព័រដែលបានលើកឡើងនេះបានធ្វើការស្ទង់មតិដើម្បីកំណត់បុរសដែលទាក់ទាញបំផុតនៅឆ្នាំ ២០២២។ ជាលទ្ធផល អ្នកគាំទ្រ BTS ដែលត្រូវបានគេស្គាល់ជាទូទៅថា ARMY បានចូលរួមបោះឆ្នោតឲ្យអាយដលរបស់ឡេ ត្រូវបានស្កាល់ថាជា Namjoon ឈ្នះ ដោយនាំមុខតួអង្គសំខាន់របស់ Superman ឱ្យជាប់ចំណាត់ថ្នាក់ទីពីរវិញ។
នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុម BTS ត្រូវបានគេចុះក្នុងបញ្ជីថាជា «បុរសដែលទាក់ទាញបំផុតក្នុងលោក» កាលពីមុន Kim Tae-hyung ដែលត្រូវបានគេស្គាល់ថាជា V បានឈរនៅលើកំពូលតារាងនេះដូចគ្នា ដោយបានផ្តួល Henry Cavill Noah Mills Robert Pattinson និង Brad Pitt ជាដើម៕
ប្រភព៖ Internet
សូមទស្សនារូបភាពខាងក្រោម៖