ហ្វីលីពីន៖ ថ្មីៗនេះ តារាស្រី Marian Rivera ហៅ ម៉ារីម៉ា ត្រូវបានមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពឃ្លីបវីដេអូ របស់នាង និងកូនស្រី ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតវ័យក្មេង ខណៈដែលកូនស្រីរបស់នាង ក៏បានតែងខ្លួនពាក់រ៉ូបផ្កាដ៏គួរស្រលាញ់យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ តារាស្រីរូបនេះ ថែមទាំងបង្ហាញពីសកម្មភាពយ៉ាងស្និទ្ធស្នាលជាទីបំផុត ព្រមជាមួយនឹងកាយវិការ ថើបបបូរមាត់កូនស្រីរបស់ខ្លួន យ៉ាងផ្អែមល្ហែម និងពោរពេញដោយក្ដីស្រលាញ់រវាងម្ដាយនិងកូន ទៀតផង។
យ៉ាងណាមិញ តាមរយៈប្រភពរូបភាពទាំងនេះ អាចនិយាយបានថា Marian Rivera បានបង្ហាញពីសុភមង្គលរបស់នាងនៅក្នុងគ្រួសារ ដោយមានស្នាមញញឹមយ៉ាងស្រស់ស្រាយ នៅពេលដែលបាននៅក្បែរកូនស្រីសំណព្វចិត្ត ដែលនេះមិនមែនជាលើកទីមួយនោះទេ ដែលតារាសម្តែងស្រីរូបនេះ បានបង្ហាញពីការថើបបបូរមាត់កូនស្រី បើកបង្ហាញជាសាធារណៈបែបនេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖