មើលម៉ាក់យាយ៦៤ Maddona មុខតឹងណែន ប្លែកខ្លាំង - TrueID

មើលម៉ាក់យាយ៦៤ Maddona មុខតឹងណែន ប្លែកខ្លាំង

April 22, 2022

បរទេស៖ ចាប់តាំងពីការចេញផ្សាយអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ ១៩៨៣ ទេពកោសល្យតន្ត្រី តារាស្រី Madonna ត្រូវបានអ្នកគាំទ្រជុំវិញពិភពលោក មិនត្រឹមតែសម្រស់របស់តារាស្រីរូបនេះ បានវិវឌ្ឍអស់ជាច្រើនទស្សវត្សជាមួយនឹងរូបរាងដែលត្រូវបានផ្លាស់ប្តូរថ្មីតាមពេលវេលា។

យ៉ាងណាមិញ ម្ចាស់ក្សត្រីប៉ុប បានកែប្រែខ្លួនឱ្យមើលទៅក្មេង ក្នុង​វ័យ​៦៤​ឆ្នាំ  ឲ្យមើលទៅក្មេង មិនសមអាយុ ដែលធ្វើឲ្យមនុស្សភ្ញាក់ផ្អើល ជាពិសេសនោះស្ទាយ៍គួរឲ្យចាប់អារម្មណ៍របស់ តារាស្រីរូបនេះ ថែមទៀតនោះ បានធ្វើឲ្យគេ សរសើរមិនបាន។

ជាក់ស្តែង រូបភាពថ្មី ៗ របស់តារាស្រីរូបនេះ  បាន​បង្ហោះ​វីដេអូ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន បែរជាមានការ​ព្រួយ​បារម្ភ ជាខ្លាំង នៃវីដេអូមួយនោះ បានបង្ហាញពីមុខរបស់នាង ដែលមើលទៅ មានភាពខុសប្រក្រតី ពីការហើមពេញមុខ ក៏ដូចជាហើមបបូរមាត់ជាដើម។

ក្រោយឃើញបែបនេះ អ្នកគាំទ្រ​ខ្លះ​បាន​បញ្ចេញ​មតិ​រិះគន់​ថា នាង​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស​ហើយ មិន​មែន​ដោយសារ​តែ​ប្រើ​កាមេរ៉ា​ filter នោះ​ទេ អ្នក​ខ្លះ​ទៀត​ប្រកែក​ថា​ រូបនាង ប្រហែលជា ចាក់​បំពេញ​ និង​ការ​ចាក់​ថ្នាំ Botox ដើម្បី​​បាន​មុខ​គ្មាន​ស្នាម​ជ្រួញ​នៅ​អាយុ ៦៤ ឆ្នាំបែបនេះ៕

ប្រភព៖ https://zingnews.vn/

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...