ថៃ៖ អាចនិយាយបានថាសឹងតែគ្រប់ៗរឿងភាគថៃប្រចាំប៉ុស្តិ៍លេខ៣ គឺមានអ្នកទស្សនាច្រើនជាងគេ និងសន្ទុះគាំទ្រក៏ខ្លាំងជាងគេផងដែរបើធៀបជាមួយនឹងបណ្តាប៉ុស្តិ៍ទូរទស្សន៍ដទៃៗទៀត។
តួយ៉ាងបើគិតមកដល់ពាក់កណ្តាលឆ្នាំ ២០២១ នេះឃើញថា បណ្តុំរឿងភាគថ្មីៗប្រចាំប៉ុស្តិ៍លេខ៣ បានចាក់បញ្ចាំងបណ្តើរៗបន្តកន្ទុយគ្នាដោយមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ។
ដោយឡែក ថ្មីៗនេះលេចឮថាតារាថៃប្រុសស្រីចំនួន ៦ រូបកំពុងមមាញឹកថតរឿងភាគថ្មីចំនួន ៣ រឿងដែលរួមមានដូចជា ៖
១. James Ma និង Pie Rinrada
James Ma និង Pie Rinrada គឺជាតារាសម្តែងពោរពេញដោយទេពកោសល្យខ្ពស់ប្រចាំប៉ុស្តិ៍លេខ៣ ដោយឡែកថ្មីៗនេះស្រាប់តែលេចឮថា តារាប្រុសស្រីទាំងពីររូបនេះមកចាប់ដៃគូសម្តែងរួមគ្នានៅក្នុងរឿងភាគថ្មីក្រោមចំណងជើងថា«Prao Ruk»។
២. Mac Weerakaniz និង Ling Ling Kwong
ចំណែករឿងភាគថ្មីមួយទៀតក្រោមចំណងជើងថា «Macalee Tee Ruk» ដែលមានលោក Mac Weerakaniz និងកញ្ញា Ling Ling Kwong គឺជាតួឯកប្រុសស្រីនៅក្នុងរឿង។
៣. Boy Pakorn និង Namtarn Pichukkana
ថ្វីត្បិតតារាសម្តែងប្រុសស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង Boy Pakorn និង Namtarn Pichukkana ជ្រកក្រោមស្ថានីយ៍ប៉ុស្តិ៍លេខ៣ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែតារាទាំងពីររូបនេះមិនធ្លាប់សម្តែងប៉ះគ្នាឡើយ។យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ Boy Pakorn និង Namtarn នឹងប៉ះគ្នាជាលើកដំបូងនៅក្នុងរឿងមួយមានចំណងជើងថា «SaiLub Lip Gloss»ហើយក៏គ្រោងនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះផងដែរ៕
ប្រភព៖ thaiupdate