រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី ពេជ្រ សូលីកា ជាតារាចម្រៀង កំពុងមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា មិនត្រឹមតែ មានទេពកោសល្យបកស្រាយបទចម្រៀង បានពិរោះនោះទេ សូម្បីជីវិតពិតរបស់រូបនាង ក៏ត្រូវមនុស្សម្នាជាច្រើន ប្រាថ្នាចង់បានដែរ។
លើសពីនេះទៅទៀត មានទាំងសមត្ថភាព មានទាំងក្តីសុខហើយ ក្នុងនោះ តារាស្រីរូបនេះ ក៏មានរូបសម្រស់ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លួន នរណាៗក៏លួចច្រណែនដែរ ពោលគឺស្អាតចេញពីធម្មជាតិ គ្មានកែកុនទម្រង់ធម្មជាតិ បើនិយាយពី ចំហាយភាពទាក់ទាញគឺ មិនបាច់និយាយស្អាតខ្លាំងតែម្តង។
យ៉ាងណាមិញ ថ្មីៗនេះ ទំនងជាទៅវត្តធ្វើបុណ្យជាមួយនឹងក្រុមគ្រួសារ តារាចម្រៀងស្រីរូបនេះ ស្លៀកពាក់ឈុតស បែបសាមញ្ញៗ ចងសក់ឡើងលើ គ្មានធ្វើម៉ូតអ្វីច្រើន ជាពិសេសទៅទៀតនោះគឺ មុខគ្មានMake up សូម្បីតែមួយស្រទាប់ មកធម្មជាតិពិតៗ តែរូបនាង មើលទៅនៅតែស្អាត គួរឲ្យស្រលាញ់ មើលមួយភ្លែតទាញមិនត្រូវថា មានកូនប្រុសធំអន្ធឹកនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖