សុវណ្ណ មុន្នី មកស្រុកកំណើតលើកនេះ ទទួលបានការស្វាគមន៍ពីតារាជើងចាស់ច្រើនរូបយ៉ាងកក់ក្ដៅ - TrueID

សុវណ្ណ មុន្នី មកស្រុកកំណើតលើកនេះ ទទួលបានការស្វាគមន៍ពីតារាជើងចាស់ច្រើនរូបយ៉ាងកក់ក្ដៅ

December 28, 2022

ភ្នំពេញ៖ អាចនិយាយបានថា អស់រយៈពេលជាង២០ឆ្នាំហើយ ដែលតារាសម្ដែងជើងចាស់ទសវត្សរ៍៨០-៩០ លោក សុវណ្ណ មុន្នី បានដកឃ្លាពីការងារសិល្បៈ ទៅរស់នៅសាងគ្រួសារលើទឹកដីសហរដ្ឋអាមេរិក។ បើទោះបី ឃ្លាតពីវិថីសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែមានមហាជននឹករលឹក និងចាំស្នាដៃសម្ដែងលោកគ្រប់ៗគ្នា។ 

យ៉ាងណាមិញ ទន្ទឹមនឹងទៅរស់នៅអាមេរិកជាង២០ឆ្នាំមកនេះ លោក សុវណ្ណ មុន្នី ក៏ធ្លាប់បានត្រឡប់មកលេងស្រុកកំណើតជាច្រើនដងផងដែរ។ ហើយគេដឹងថា កាលពីពេលថ្មីនេះ អតីតតារាជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះ បានមកលេងស្រុកកំណើតជាថ្មីម្ដងទៀត។ 

តួយ៉ាង ស្របពេលមកដល់ប្រទេសកំណើតភ្លាម គេឃើញមានសិល្បករ និងមិត្តភក្ដិជាច្រើន បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក សុបណ្ណ មុន្នី។ ក្នុងនោះដែរ រូបភាពជាច្រើនសន្លឹកដែលតារារូបនេះថតជុំគ្នាជាមួយមិត្តៗសិល្បករជើងចាស់៤រូប ដែលមកជួបលោក ត្រូវបានមហាជន សរសើរពីរូបសម្បត្តិថាម្នាក់ៗវ័យច្រើន តែនៅតែសង្ហាដដែល៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី ឌី សាវ៉េត និងលោក សុវណ្ណ មុន្នី
អ្នកស្រី ឌី សាវ៉េត និងលោក សុវណ្ណ មុន្នី
លោក សុវណ្ណ មុន្នី
លោក សុវណ្ណ មុន្នី
លោក សាវិន ហ្វីលីព និងលោក សុវណ្ណ មុន្នី
លោក សាវិន ហ្វីលីព និងលោក សុវណ្ណ មុន្នី
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
លោក សុវណ្ណ មុន្នី និងសិល្បករខ្មែរ
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...