ភ្នំពេញ៖ អាចនិយាយបានថា អស់រយៈពេលជាង២០ឆ្នាំហើយ ដែលតារាសម្ដែងជើងចាស់ទសវត្សរ៍៨០-៩០ លោក សុវណ្ណ មុន្នី បានដកឃ្លាពីការងារសិល្បៈ ទៅរស់នៅសាងគ្រួសារលើទឹកដីសហរដ្ឋអាមេរិក។ បើទោះបី ឃ្លាតពីវិថីសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែមានមហាជននឹករលឹក និងចាំស្នាដៃសម្ដែងលោកគ្រប់ៗគ្នា។
យ៉ាងណាមិញ ទន្ទឹមនឹងទៅរស់នៅអាមេរិកជាង២០ឆ្នាំមកនេះ លោក សុវណ្ណ មុន្នី ក៏ធ្លាប់បានត្រឡប់មកលេងស្រុកកំណើតជាច្រើនដងផងដែរ។ ហើយគេដឹងថា កាលពីពេលថ្មីនេះ អតីតតារាជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះ បានមកលេងស្រុកកំណើតជាថ្មីម្ដងទៀត។
តួយ៉ាង ស្របពេលមកដល់ប្រទេសកំណើតភ្លាម គេឃើញមានសិល្បករ និងមិត្តភក្ដិជាច្រើន បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក សុបណ្ណ មុន្នី។ ក្នុងនោះដែរ រូបភាពជាច្រើនសន្លឹកដែលតារារូបនេះថតជុំគ្នាជាមួយមិត្តៗសិល្បករជើងចាស់៤រូប ដែលមកជួបលោក ត្រូវបានមហាជន សរសើរពីរូបសម្បត្តិថាម្នាក់ៗវ័យច្រើន តែនៅតែសង្ហាដដែល៕
សូមទស្សនារូបភាពខាងក្រោម៖