រាជធានីភ្នំពេញ៖ មហាជនគ្រប់គ្នាប្រាកដជាស្គាល់យ៉ាងច្បាស់ កំពូលតារាប្រដាល់កម្ពុជា លោក អេ ភូថង ដែលត្រូវបានមហាជនគ្រប់គ្នាកោតសរសើរចំពោះក្បាច់គុនបុរាណខ្មែរ ដែលលោកធ្លាប់ប្រឡូកផ្ទាល់ កាលពីប៉ុន្មានឆ្នាំមុនតែយ៉ាងណា កេរ្តិ៍មរតករបស់លោកគ្រូ នៅតែត្រូវបានគេចងចាំដកក្នុងចិត្ត។
ដោយឡែក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ គេឃើញកូនស្រីរបស់កំពូលកីឡាករប្រដាល់លោក អេ ភូថង និង ស្វាមី បានសម្រេចចិត្តរៀបចំពិធីសែនព្រន តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ហើយ មើលទៅពិតជាសាមញ្ញ ដោយម្នាក់ៗពោរពេញទៅដោយភាពសប្បាយរីករាយជាមួយស្នាមញញឹមគ្រប់ៗគ្នាតែម្តង។
សូមជម្រាបថាកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ កូនស្រី របស់លោកមានឈ្មោះថា អេ ព្រីយ៉ានុតភួថងបានចូលភ្ជាប់ពាក្យរួចហើយជាមួយ កូនកម្លោះមានឈ្មោះថា លៀង ប៉ហេង។
សូមបញ្ជាក់ផងដែរថា កូនស្រីរបស់លោកអេ ភូថង ក៏ជាកីឡាការិនី ដ៏ល្បីមួយរូបផងដែរ ដែលរូបនាង ធ្លាប់បានចេញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ រួមមាន ប្រទេសចិន ថៃ ភូមា ជាដើមនិង ធ្លាប់ជាកីឡាការិនី ជម្រើសជាតិប្រដាល់កម្ពុជាទៀតផង៕