តារាកម្សាន្ត: នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១នេះ យោងតាមសារព័ត៌មានCCTV តារាសម្តែងលោក Nicholas Tse បាននឹងកំពុងដាក់ពាក្យសុំបោះបង់សញ្ជាតិកាណាដា ក្រោយពេលដែលតារាសម្តែងរូបនេះបានបញ្ជាក់ថាគាត់កើតនៅហុងកុងនិងមានសញ្ជាតិចិន។
យ៉ាងណាមិញ ថ្លែងប្រាប់មហាជនជាអ្នកគាំទ្រ និងអ្នកសារព័ត៌មាន លោក Tse បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CCTV ថា“ ខ្ញុំបានអានអំពីខ្សែភាពយន្ត Raging Fire ហើយខ្ញុំបានកត់សម្គាល់ថាមនុស្សជាច្រើនបាននិយាយថាខ្ញុំជាជនជាតិកាណាដា។
បន្ថែមលើសពីនេះទៅទៀត ផ្អែកតាមកាសែត The Global Times បានរាយការណ៍ថាការសម្រេចចិត្តរបស់Nicholas ក្នុងការលះបង់សញ្ជាតិកាណាដាបានកើតឡើងបន្ទាប់ពីករណីតារាសម្តែងជនជាតិកាណាដាម្នាក់ដែលកំពុងធ្វើការនៅប្រទេសចិនត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ ដែលនេះអាចជាហេតុធ្វើឲ្យតារាសម្តែងរូបនេះមានការព្រួយបារម្ភអំពីការត្រូវបានហាមឃាត់មិនឱ្យធ្វើការនៅក្នុងប្រទេសចិន។
សូមរំលឹកផងដែលថា ផ្អែកតាមច្បាប់សញ្ជាតិចិនឆ្នាំ ១៩៨០ បានចែងថាប្រទេសចិនមិនទទួលស្គាល់សញ្ជាតិពីរឡើយ។ ដោយវិធានការហាមឃាត់សិល្បករឬតារាបរទេសដែលមានសញ្ជាតិពីរនេះ គឺមានគោលបំណងផ្តល់ឱកាសដល់សិល្បករចិនឲ្យលេចមុខមាត់ក្នុងវិស័យសិល្ប:៕