ភ្នំពេញ៖ ទូរទស្សន៍ ហង្សមាស HDTV បានចាប់ផ្តើមបញ្ចេញសាច់រឿងប្រភេទសង្គម និងគ្រួសារ ជាលើកដំបូងដែលបានចាក់ផ្សាយក្នុងម៉ោងមាសលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។
រឿង «ម៉ែ» ជារឿងដំបូងដែលត្រូវបានយកមកចាក់ផ្សាយក្នុងខ្សែស្រឡាយប្រភេទភាពយន្តសង្គម និងគ្រួសារនេះ។ ជាសាច់រឿងប្រភេទកូនដើរខុសគន្លងចូលផ្លូវអបាយធ្វើបាបចិត្តម្តាយម្តងហើយម្តងទៀតមិនស្រាកស្រាន្ត ចូលរួមសម្តែងដោយតារាល្បីខ្លាំងក្នុងTikTok លោក ផាត់តាភូ។
រឿង «ម៉ែ» ទើបបានចាក់ផ្សាយភាគដំបូងប៉ុណ្ណោះកាលពីយប់មិញនេះដែលសរុបមានចំនួន 3ភាគ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងនៅលើឆាណែលយូធូប Hang Meas Khmer Drama៕