ជីវិតមើលមិនឃើញ តារាប្រុសល្បីជំនាន់៩០ Arthit Ryu ធ្លា.ក់ខ្លួន ដើរលក់ឥវ៉ាន់តាមផ្សារ ដេកតាមផ្លូវ - TrueID

ជីវិតមើលមិនឃើញ តារាប្រុសល្បីជំនាន់៩០ Arthit Ryu ធ្លា.ក់ខ្លួន ដើរលក់ឥវ៉ាន់តាមផ្សារ ដេកតាមផ្លូវ

February 8, 2023

ថៃ៖ រូបភាពជាច្រើនសន្លឹកទៅនឹង តារាប្រុសថៃ ជាតារាសម្តែង ក៏ដូចជាតារាចម្រៀងល្បីនៅ ឆ្នាំ ១៩៩០ ជាង ត្រូវបានគេយកមកបង្ហោះចែកចាយទៅនឹងលើបណ្តាញសង្គម បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅនឹងជីវិតតោកយ៉ាករបស់តារាប្រុសរូបនេះ។

ជាក់ស្តែង តាមរយៈការបង្ហោះ ទៅនឹងតារាប្រុសដែលមានឈ្មោះ Arthit Ryu ត្រូវបានអង្គុយលក់ របស់របរមួយទឹក ក្នុងទឹកមុខមិនសូវរីករាយ ស្រងូតស្រងាត់ ដូចអស់សង្ឃឹមទៅនឹងជីវិត បានធ្វើឲ្យមហាជន កាន់តែអាណិតអាសូរថែមមួយកម្រិតទៀត។

យ៉ាងណាមិញចំពោះមូលហេតុ ជីវិតរបស់លោក បានដល់ចំណុចនេះ រហូតដល់ថ្នាក់ពេលខ្លះ គេងតាមផ្លូវសំយាបផ្ទះគេមិនត្រូវបានលាតត្រដាងនោះទេ បានធ្វើឲ្យអ្នកចូលចិត្តតាមដានជីវិតតារាកាន់តែងឿងឆ្ញល់ពីជីវិតរបស់លោក។

តារាប្រុស Arthit Ryu កើតថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៧៨ សព្វថ្ងៃមានអាយុ ៤៥ ឆ្នាំ ដែលគឺជាតារាចម្រៀង និងជាតារាសម្តែងថៃក្នុងទសវត្សរ៍ឆ្នាំ ៩០ ថែមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រទៀតផង តែបែរជាផ្ទុះព័ត៌មានលេចមុខគ្មានផ្ទះសម្បែង បែកបាក់គ្រួសារ ថែមទាំងមានជំងឺប្រចាំកាយបន្ថែមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Arthit Ryu 
Arthit Ryu 
Arthit Ryu 
Arthit Ryu 
Arthit Ryu អតីតកាល 
Arthit Ryu អតីតកាល 
Arthit Ryu អតីតកាល 
Arthit Ryu អតីតកាល 
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...