រាជធានីភ្នំពេញ៖ពិតណាស់ មហាជនប្រាកដជាជ្រាបរួចមកហើយ រឿងរ៉ាវបំណុលវណ្ឌរបស់តារាកំប្លែងសំបូរថ្វីមាត់អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ដែលថ្មីៗកន្លងមកនេះបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសាធារណជន ស្រង៉ាកចិត្តនិង អាណិតគ្រប់គ្នារឿងបំណុលដោះមិនចេញរហូតប្រកាសសុំលុយមហាជនមកដោះបំណុល តែចុងក្រោយ បែរជាវេរប្រាក់ជូនម្ចាស់ដើមវិញដោយអ្នកនាង លក់អ្វីៗដែលខ្លួន រួចចាប់ផ្តើមរកស៊ីឡើងវិញ។
ដោយឡែកក្រោយពីស្ងប់ស្ងាត់រឿងបំណុលនេះ ស្រាប់តែ អ្នកនាង ខ្ញុង បានបោះពាក្យសម្តីថា បាក់រូបបាក់ឆោម នាងអាចកែវិញបាន តែខ្លួនបាក់ទឹកចិត្ត ប្រាកដជាយ៉ាប់មិនខាន ដូច្នេះរូបនាងមិនអនុញាតិខ្លួនបាក់ទឹកចិត្តនោះទេហើយក៏អរគុណដល់បងប្អូនដែលតែងតែជួយកម្លាំងចិត្តរូបនាង។
បើតាមសំណេររបស់តារាកំប្លែងស្រីខ្ញុង បានសរសេរដូច្នេះថា៖
សូមរំលឹកផងដែរថា មកទល់បច្ចុប្បន្ននេះ តារាកំប្លែងស្រីរូបនេះ កំពុងតែខិតខំប្រឹងប្រែង ដោយនាងឡាយលក់នូវគ្រឿងផ្អាប់ ម្ហូបអាហារ ត្រីងៀត ជាដើម ដើម្បីផ្គត់ផ្គង់ ក៏ដូចជា ចាប់ផ្តើមជីវិតថ្មី ក្នុងគោលបំណងដើម្បីដោះបំណុលវណ្ឌក។ ក្នុងនោះ អ្នកនាង ខ្ញុង ថ្មីៗកន្លងមកនេះ ក៏បានប្រកាសលក់ទាំងឡានរបស់ស្វាមី គ្រែដេក ទូទឹកកក ទូដាក់ខោអាវ ថែមទៀតផង៕