លោកជំទាវ ដួង ច័ន្ទ ហៅយាយតយ លេងខ្លួនលេចធ្លោរខ្លាំងជាងម្ចាស់កម្មវិធីធ្វើឲ្យយ៉េយ៉េហ៊ាននិយាយពាក្យទាំងនេះ - TrueID

លោកជំទាវ ដួង ច័ន្ទ ហៅយាយតយ លេងខ្លួនលេចធ្លោរខ្លាំងជាងម្ចាស់កម្មវិធីធ្វើឲ្យយ៉េយ៉េហ៊ាននិយាយពាក្យទាំងនេះ

August 16, 2023

ភ្នំពេញ ៖ លោកជំទាវ ដួង ចន្ទ ហៅយាយតយត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញនិយមលេងពាក្យសម្តី និងការសម្តែងបែបកំប្លុកកំប្លែងផងដែរ។ បើនិយាយពីការតុបតែងខ្លួនវិញ គឺអ្នកលក់អនឡាញខាងលើត្រូវបានគេកត់សម្គាល់ដែរថា ហាក់មានភាពលេចធ្លោរខ្លាំងក្នុងចំណោមអ្នកចូលរួមក្នុងកម្មវិធីនានាទាំងកម្មវិធីរបស់អ្នកអនឡាញដូចគ្នា និងកម្មវិធីរបស់អ្នកសិល្បៈនោះ។

ការផាត់មុខធ្វើសក់ ក៏ត្រូវបានគេដឹងថាបានឆ្លងកាត់ស្នាដៃអ្នកជំនាញល្បីឈ្មោះលោក ឌី ខេនឌី ម្ចាស់ហាងខេនឌីសាឡន នាតំបន់បឹងកេងកងនោះ។ ខណៈដែលសម្លៀកបំពាក់ត្រូវបានគេស្គាល់ដែរថា ជាស្នាដៃរបស់អ្នកជំនាញនៅហាងប្រណីតធីតាកាត់ដេរផងដែរ។ ស្ទីលតុបតែងខ្លួនប្លែក មិនជាន់គ្នា ម៉ូតសម្លៀកបំពាក់បែបលេចធ្លោរបានធ្វើឲ្យតារាកំប្លែងនាងយ៉េយ៉េ បានបញ្ចេញពាក្យក្នុងចិត្តថាម្ចាស់ខួបបើអញ្ជើញ លោកជំទាវដួងចន្ទ័ ត្រៀមចិត្តផង ព្រោះធ្វើខ្លួនដឹងតែម្ចាស់ខួបអែបកៀនហើយ។ ស្រលាញ់ណាស់ យាយតយ។

សារនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមពេញចិត្តគ្រប់គ្នា ព្រោះតែរាល់កម្មវិធីម្តងយាយតយលេងមួយឈ្នះដៃសូម្បីតែអ្នកជំនាញថតរូបក៏តែងប្រម៉ាញ់យករូបភាពល្អៗទាំងនោះទុកផងដែរ។

អ្នកលេងបណ្តាញសង្គម និងអ្នកជិតដិត តែងតែកោតសរសើរពីការតុបតែងខ្លួនបានយ៉ាងប៉ិនប្រសប់របស់យាយតយ ពិសេសទឹកចិត្តនៃការស្រលាញ់រាប់អានដោយមិនប្រកាន់ខ្លួន ហើយបើទោះបីជាពេលខ្លះត្រូវខកខានក្នុងការ Live លក់ផលិតផលរបស់ខ្លួនក៏ដោយក៏អ្នកអនឡាញរូបនេះតែងតែលេចមុខរាល់កម្មវិធីតូចធំរបស់អ្នករាប់អានមិនដែលខាន ហើយនេះគឺជាហេតុដែលទាំងក្នុងនិងក្រៅចង្កោមសិល្បៈតែងតែគោរពស្រលាញ់ចូលចិត្តគាត់គ្រប់ៗគ្នា ដែលពិសេសនោះគឺការជួយលើកទឹកចិត្តដល់មនុស្សជាច្រើននៅជុំវិញខ្លួនផងដែរ។

មើលរូបភាពប៉ុន្មានសន្លឹកនេះក៏អាចនឹងច្បាស់ដែរថាតើការតុបតែងខ្លួនរបស់គាត់ មានភាពស្រស់ស្អាតទាក់ទាញគួរឲ្យសរសើរប៉ុណ្ណា៕

null

null

null

null

null

null

null

 

ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...