បាត់មុខមួយរយៈ ដោយសារបាក់ទឹកចិត្ត កំលោះសង្ហា Bmo ប្រកាសចូលសិល្បៈវិញ - TrueID

បាត់មុខមួយរយៈ ដោយសារបាក់ទឹកចិត្ត កំលោះសង្ហា Bmo ប្រកាសចូលសិល្បៈវិញ

December 20, 2022

ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់កំលោះសង្ហា និយមលេងស្ទាយ៍បែបតារាកូរ៉េលោក Bmo ជឿថាប្រិយមិត្ត និងយុវវ័យជាច្រើនប្រាកដជាបានស្គាល់ ហើយតារារូបនេះ ពិតជាបានធ្វើឲ្យមហាជនចាប់អារម្មណ៍និងទេពកោសល្យ និងរូបសម្បត្តិដ៏ទាក់ទាញរបស់លោកមិនតិចនាក់ឡើយ។ 

យ៉ាងណាមិញ តារាចម្រៀងពោរពេញដោយសមត្ថភាពរូបនេះ បានសាងឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ហើយមានអ្នកគាំទ្រច្រើនផងដែរ។ លើសពីនេះទៅទៀត គេដឹងថាBmo បានផ្អាកការងារសិល្បៈមួយរយៈធំ ដោយសារមានជំងឺបាក់ទឹកចិត្ត ទើបសម្រេចដាកឃ្លាពីការងារខ្លួនស្រលាញ់មួយរយៈដូច្នេះ។ 

ជាក់ស្ដែង រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះ កាលពីប៉ុន្មានថ្ងៃមុនកំលោះសង្ហារូបនេះ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើង«VANILLA»។ គួរបញ្ជាក់ផងដែរថា តារារូបនេះ បានប្រកាសប្រាប់ខាង ខ្មែរឡូដ ថានឹងចូលសិល្បៈវិញហើយ។ ក្នុងនោះដែរ បើប្រិយមិត្តចង់ដឹងពីសុខទុក និងបទចម្រៀងថ្មីៗពីលោក Bmo អាចរង់ចាំមើលកិច្ចសម្ភាន៍ ដែលវីដេអូនឹងបង្ហោះនាពេលឆាប់ៗខាងមុខនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក Bmo
លោក Bmo
លោក Bmo<div></div>
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...