កម្សាន្ត ÷ នេះជារបៀបដែល Rosé ទទួលបានរាងស្លីមរបស់នាង នៅក្នុងបទសម្ភាសន៍ជាមួយ ELLE Korea ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK បានទម្លាយអាថ៌កំបាំងមួយចំនួនរបស់នាង ក្នុងការរក្សារាងស្អាត។
ថ្វីត្បិតតែទទួលបានពរជ័យ ជាមួយនឹងរាងស្លីមបែបធម្មជាតិក៏ដោយ ក៏នាងបានចែករំលែកនូវគន្លឹះរបបអាហារងាយៗមួយចំនួន ដែលគ្រប់គ្នាអាចសាកល្បងបាន ដើម្បីទទួលបានលទ្ធផលភ្លាមៗ សម្រាប់ការចាប់ផ្តើម Rosé បានបង្ហាញឱ្យដឹងថា នាងបានកំណត់ពីទម្លាប់នៃការញ៉ាំអាហារមិនល្អរបស់នាង ដែលនឹងធ្វើឱ្យនាងហាក់ដូចជាហើមពោះនៅលើកាមេរ៉ា ដូចជាការញ៉ាំអាហារហឹរ និងអាហារសម្រន់ពេលយប់ជាដើម។
ប្រភព: Koreaboo