កម្សាន្ត៖ ជាការពិតណាស់ មួយរយៈនេះ លោក ជី ដេវីត កំពុងមមាញឹកចូលរួមការប្រគំតន្ត្រីស្ទើគ្រប់ឆាកតែម្ដង ទាំងនៅតាមបណ្ដាខេត្ត និងរាជធានី។ ជាពិសេស លោកតែងតែបង្កនៅភាពសប្បាយរីករាយតាមរយៈបទចម្រៀងញាក់ៗដែលសុទ្ធសឹងតែជាចំណូលចិត្តរបស់អ្នកទស្សនា។
បើក្រឡេកទៅមើលស្ទាយ៍សម្លៀកបំពាក់របស់ GD វិញ លោកមិនធ្វើឲ្យហ្វេនបំណងនោះទេ ចេញមុខម្ដងណាក៏ប្លែក សង្ហាទាក់ទាញដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អាវចាក់ទាំងប៉ុន្មានដែលលោកពាក់បង្អួតរាងនៅលើឆាក គឺជាស្នាដៃដ៏ពិនប្រសប់របស់អ្នកនាង ទេព បូព្រឹក្ស។
ទន្ទឹមនឹងនោះ តារាប្រុសរូបនេះ ក៏បានប្រកាសប្រាប់អ្នកគាំទ្រផងដែរថា ភរិយារបស់ខ្លួនជាអ្នកចាក់អាវម៉ូតស្អាតៗបែបនេះឲ្យ។ បន្ទាប់ពីដឹងបែបនេះហើយ ហ្វេនៗនាំគ្នាលាន់មាត់សរសើរតារាស្រី ទេព បូព្រឹក្ស គ្រប់គ្នា មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីល្បាញប៉ុណ្ណោះទេ នាងថែមទាំងជាស្ត្រីមេផ្ទះដ៏ល្អទៀតផង៕
ខាងក្រោមនេះ គឺជាអាវចាក់ដែលជាស្នាដៃរបស់តារាស្រី ទេព បូព្រឹក្ស៖