ថៃ៖ អាចនិយាយបានថា តារាស្រី Pinky Savika គឺជាតារាល្បីលំដាប់ជួរមុខម្នាក់ ព្រមទាំងមានការគាំទ្រជាច្រើន ពីទស្សនិកជន ដោយមានប្រាក់ចំណូលស្ថិរភាព នៅក្នុងពិភពកម្សាន្ត ផងដែរ។
ជាពិសេស យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានឱ្យដឹងថា Pinky Savika ពិតជាមិនស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុ ដែលនាងត្រូវបោ.កប្រា.ស់មនុស្សរាប់ពាន់នាក់នោះទេ។ ម៉្យាងវិញទៀត តារាស្រីរូបនេះ ថែមទាំងបានកាន់តំណែងជានាយកក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន ៤ ដែលក្នុងនោះមាន ២ ត្រូវបានបិទ។
លើសពីនេះ បើក្រឡេកមកមើល ប្រាក់ចំណេញសរុប របស់ Pinky Savika ដែលអាចរកបាននៅក្នុងក្រុមហ៊ុនពីរផ្សេងទៀតក្នុងឆ្នាំ ២០២១ គឺជិត ១០,៧ លានបាត (ប្រមាណ ៣០ម៉ឺនដុល្លារ)។ ក្នុងនោះដែរ ក្រុមហ៊ុនផលិតគ្រឿងសម្អាង និងអាហារ របស់នាង មានប្រាក់ចំណូល ប្រមាណ ១៧៣ ០០០ ដុល្លារ ខណៈក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងរូបនេះ គឺ ១២៣ ០០០ ដុល្លារ។
ជាពិសេស ប្រាក់ចំណូលនេះ មិនរាប់បញ្ចូលប្រាក់ខែរបស់ Pinky Savika នៅក្នុងសិល្បៈកម្សាន្តនោះទេ ខណៈនៅពេលដែលនាងបានឈានដល់ចំណុចកំពូលនៃអាជីព នាងអាចទទួលបាន ១,៣លានដុល្លារក្នុងមួយខ្សែភាពយន្ត ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖