ម៉ាក់ៗវ័យក្មេង Park Shin Hye សម្រាលកូនទើបបានប៉ុន្មាន រត់ទៅហាត់ប្រាណបាត់ - TrueID

ម៉ាក់ៗវ័យក្មេង Park Shin Hye សម្រាលកូនទើបបានប៉ុន្មាន រត់ទៅហាត់ប្រាណបាត់

August 17, 2022

កម្សាន្ត ÷ កាលពីខែវិច្ឆិកា ឆ្នាំមុននេះ មានការប្រកាស់ការរៀបអាពាណ៍ពិពាណ៍ភ្លាមៗ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់តារាសម្តែងល្បីឈ្មោះ Park Shin Hye និង Choi Tae Joon បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ បានធ្វើឲ្យកក្រើកពិភពលោក និងមានការជូនពរជាច្រើនពីមហាជន។

Park Shin Hye និង Choi Tae Joon
Park Shin Hye និង Choi Tae Joon

ក្រោយមក Park Shin Hye ក៏​បាន​សម្រាល​បាន​កូន​ប្រុស​ដំបូង ​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំនេះ យ៉ាងណាមិញនៅថ្ងៃទី ១៦ ខែសីហា កន្លងទៅតារាស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹក នៅលើគណនី Instagram របស់នាង បង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ទៅអ្នកគាំទ្រផងដែរ។

Park Shin Hye
Park Shin Hye

ទន្ទឹននឹងនេះនៅក្នុងរូបនោះ បង្ហាញពីក្រដាស់ដែល​បង្ហាញ​ថា Park Shin Hye កំពុង​ចូល​រួម​ក្នុង Tanz Play ដែល​ជា​ប្រភេទ​លំហាត់​ប្រាណ ​រួម​បញ្ចូល​ការ​រាំ​បែប​ទំនើប ​ជាមួយ​នឹង Pilates និង Yoga ដូច្នេះវាបង្ហាញថា បន្ទាប់ពីសម្រាលកូនបាន ៣ខែ តារាស្រីរូបនេះហាក់បីដូចជា កំពុងមានភាពសប្បាយរីករាយ មានសុខភាពល្អ និងមានសុភមង្គលយ៉ាងខ្លាំង៕

ការបង្ហោះរបស់ Park Shin Hye

ប្រភព : Kbizoom

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...