កូរ៉េខាងត្បូង ៖ ក្រុមរបស់ BTS sub-unit ដែលត្រូវបានគេស្គាល់ថា “ ៣J ” ក្នុងនោះមាន J-Hope Jimin និង Jungkook បានត្រលប់មកវិញ ជាមួយនឹងវីដេអូរាំថ្មីមួយ សម្រាប់បទ «Butter» ដែលចូលរួមដោយ Megan Thee Stallion ខណៈពេលដែលយើងស្រឡាញ់ការរាំនេះ អ្នកខ្លះណែនាំថាអាចមានសមាជិកទី ៤។
ក្រោយមក មាន ARMY ជាជនជាតិខ្មែរម្នាក់បានស្នើឲ្យបន្ថែម Jin ទៅក្នុងក្រុមរាំ “ ៣J ”នេះដោយសំដៅលើវាថាជា “ ៤J ” ជាជាង “ ៣J ”ហើយពួកគេបានប្រៀបធៀប ទៅនឹងក្បាច់រាំបញ្ចេញអណ្តាត ដែល Megan តែងតែធ្វើ ទៅនឹងនិមិត្តសញ្ញាដ៏អស្ចារ្យ ដែលមិនចេះចប់របស់Jin ជាប់នឹងអណ្តាតរបស់លោក។
ហើយឥឡូវនេះ J-Hope ដែលជាសមាជិកម្នាក់នៃ ក្រុមរាំ “ ៣J ”នេះបានឆ្លើយតបហើយ លោកបានឆ្លើយតបទៅនឹងគំនិតនេះដោយមានសញ្ញា ការលាតអណ្តាត ចេញមកក្រៅ ហើយថែមទាំងសើចតាមលទ្ធភាពថែមទៀត។
ខណៈពេលដែល Jin មិនមែនជាផ្នែកនៃក្រុមរាំនេះ តែបើនិយាយអំពីការ តស៊ូ របស់លោក យើងមិនអាចបដិសេធបានទេថាលោកពិតជា អ្នករាំដ៏ពិសេសម្នាក់ យើងគិតថាលោកនឹងអាចក្លាយជាអ្នករាំបន្ថែមដ៏អស្ចារ្យម្នាក់។
លើសពីនេះទៅទៀត តារាប្រុសរូបនេះនឹងនាំមកនូវមន្តស្នេហ៍និងថាមពលដ៏អស្ចារ្យ ជាពិសេស នៅពេលពិចារណាអំពីការចេញផ្សាយថ្មីៗ ដូចជា «Permission To Dance» «Butter» និង «Dynamite» Jin បានបង្ហាញពីខ្លួនច្រើនណាស់ សូម្បីតែលោកស្ថិតនៅចំកណ្តាលក៏ដោយវាគឺជាអ្វីដែលលោកសមនឹងទទួលបាន ហើយដោយផ្អែកលើការបញ្ចេញមតិរបស់ J-Hope នៅពេលដែលលោកមើលទៅការរាំ របស់ Jin លោកហាក់ដូចជាយល់ស្របថា ជំនាញរាំរបស់ Jin ពិតជាគួរអោយសរសើរមែន៕
ប្រភព : Koreaboo