កម្សន្ត៖ ប្រិយមិត្តដែលនិយមគាំទ្រតារាកូរ៉េ ប្រាកដជាស្គាល់តារាសម្ដែងប្រុសវ័យចាស់ រូបសង្ហារ Lee Minho ដែលល្បីល្បាញវិស័យរឿងភាគ។ ជាពិសេស លោកតែងតែទទួលបានការស្រលាញ់គាំទ្រពីមហាជនជាច្រើន តាមរយៈសមត្ថភាពសម្ដែង និង រូបសម្បត្តិដ៏ក្មេងវ័យរបស់លោក។
ដោយឡែក មិនមែនមានត្រឹមតែការសរសើរប៉ុណ្ណោះទេ តួឯកប្រុសរូបនេះ ក៏ធ្លាប់ត្រូវបានគេរិះគន់អំពីរូបសម្រស់នៅខាងក្រៅផងដែរថា លោកមិនមែនក្មេងស្អាតដូចរូបក្នុង អ៉ិនធើណែតនោះទេ។ ជាក់ស្ដែង គេបានសង្កេតឃើញថា រូបថត ផ្សាយពាណិជ្ជកម្ម ផ្សេងៗរបស់ Minho ចេញមកឃើញមុខមាត់រលោងសង្ហារ អាចមកពីគេកាត់តបន្ថែម។
ចំណែកឯ រូបថត មួយចំនួននៅក្នុងគណនីផ្ទាល់របស់ តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ បែរជាខុសប្លែក ដោយមើលទៅសភាពមុខមាត់របស់លោក មានស្នាមជ្រាវជ្រួញ និងមិនសូវសង្ហារនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ វាអាចមកពីបច្ចេកទេសថតខុសគ្នារវាង ថតរូបខ្លួនឯង និង គេថតឲ្យ ទើបរូបភាពចេញមកខុសគ្នាបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម តើមានភាពខុសគ្នាយ៉ាងណា?