លើកដំបូងក្នុងវិស័យ Kpop ក្មេងប្រុស១២ឆ្នាំត្រៀម Debut កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង - TrueID

លើកដំបូងក្នុងវិស័យ Kpop ក្មេងប្រុស១២ឆ្នាំត្រៀម Debut កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

September 8, 2021

កម្សាន្ត៖ ផ្ទុះការចាប់អារម្មណ៍ទៅលើក្មេងប្រុសវ័យ១២ឆ្នាំម្នាក់ដែលបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យ Kpop ដែលបានក្លាយតារាប្រុសក្មេងជាងគេបង្អស់ដែលត្រៀម Debut នៅក្នុងផលិតកម្ម P-Nation ។ មហាជនមានការកោតសរសើចំពោះសមត្ថភាពដែលខ្លួនក្មេងតែអាយុ ប៉ុន្ដែមានទេពកោសល្យ រាំ និងច្រៀងបានល្អបែបនេះ។ 

Tanaka Koki 
Tanaka Koki 

កុមារាវ័យ១២ឆ្នាំរូបនេះ ឈ្មោះថា Tanaka Koki កើតនៅឆ្នាំ ២០០៤ ជាជនជាតិជប៉ុន សព្វថ្ងៃជាTraineeកំពុងហ្វឹកហាត់ដើម្បីត្រៀមបង្ហាញមុខជាសមាជិកនៅក្នុងក្រុមចម្រៀងថ្មី។ ការបង្ហាញមុខដំបូងរបស់ Tanaka គឺជាបេក្ខជនដែលបានចូលប្រឡងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី LOUD របស់ទូរទស្សន៍ SBS ។ 

Tanaka Koki 
Tanaka Koki 
Tanaka Koki 
Tanaka Koki 

នៅក្នុងវគ្គចុងបញ្ចប់នៃកម្មវិធីប្រកួតប្រជែងមួយនេះត្រូវបានទម្លាយថា Tanaka​ បានក្លាយជា Trainee មួយរូបស្ថិតនៅក្រោមផលិតកម្ម P-Nation និងត្រូវបាន PSY ជ្រើសរើសមកធ្វើជាសិល្បកររបស់ខ្លួន។ វាគឺជារឿងដែលធ្វើឲ្យ Tanaka Koki ក្លាយជាសិល្បករប្រុសក្មេងជាងគេក្នុងវិស័យ kpop ដែលគេត្រៀមបង្ហាញមុខក្នុងក្រុមចម្រៀងនៅចុងឆ្នាំ២០២១នេះផងដែរ៕ 

Tanaka Koki 
Tanaka Koki 
Tanaka Koki 
Tanaka Koki 

ប្រភព៖ K-Pop World 

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...