ស្អាតដូចKim Kardashian ប៉ុណ្ណឹងហើយ ក៏ប្តីនាង មិនស្កប់ទៀត? ពេលនេះ​ Kanye West ចេញមុខបណ្តើរតារាម៉ូដែលម្នាក់ ក្នុងថ្ងៃកំណើតហ្មង - TrueID

ស្អាតដូចKim Kardashian ប៉ុណ្ណឹងហើយ ក៏ប្តីនាង មិនស្កប់ទៀត? ពេលនេះ​ Kanye West ចេញមុខបណ្តើរតារាម៉ូដែលម្នាក់ ក្នុងថ្ងៃកំណើតហ្មង

June 10, 2021

បរទេស៖ រូបភាពជាច្រើនត្រូវបានបន្តចែកចាយដែលតារាម៉ូដែលសញ្ជាតិរុស្សី Irina Shayk និងតារារ៉េប Kanye West បានណាត់ជួបគ្នានៅសណ្ឋាគារប្រណីតមួយនៅប្រទេសបារាំងនាថ្ងៃទី ៨ ខែមិថុនាក្នុងថ្ងៃកំណើត ៤៤ ឆ្នាំរបស់ Kanye

តាមរយៈក្នុងរូបថតទាំងនោះ តារាបង្ហាញម៉ូដរូបនេះ ពាក់អាវខើច បង្ហាញពីរាងស្លីមយ៉ាងស៊ីចស៊ីរបស់នាង ខណៈដែលអ្នករ៉េបជនជាតិអាមេរិក បានពាក់អាវយឺតខ្មៅ និងខោខូវប៊យដូចធម្មតា អមដំណើរជាមួយអ្នកការពារ និងមិត្តភក្តិប៉ុន្មាននាក់ទៀតផងដែរ។

យ៉ាងណាមិញ នេះជាលើកទីមួយហើយដែល Irina និង Kanye ត្រូវបានគេឃើញ បាននៅជាមួយគ្នា បន្ទាប់ពីមានពាក្យចចាមអារ៉ាម នៃទំនាក់ទំនងស្នេហាលួចលាក់របស់អ្នកទាំងពីរ បានចេញផ្សាយកាលពី ២ សប្តាហ៍មុន។

ទោះជាយ៉ាងណា តាមប្រភពបានបញ្ជាក់នៅលើគេហទំព័រមួយចំនួន ថាតារាទាំងពីរនេះកំពុងមានទំនាក់ទំនងស្នេហាជាសម្ងាត់។ ថ្វីត្បិតដូច្នេះក៏ដោយ នៅពេលនោះអ្នកគាំទ្រជាច្រើនមិនជឿរឿងនេះទេព្រោះគ្មានមូលដ្ឋានជាក់លាក់ សូម្បីរូបភាពទាំងនេះ មើលទៅពួកគេគ្រាន់តែដើរជាលក្ខណៈមិត្តភក្តិ មើលទៅមិនដូចគូស្នេហ៍នោះទេ ហើយទាក់ទងនឹង ស្នេហាប្តីប្រពន្ធ ជាមួយនឹងនាង Kim ក៏ស្ងាត់ដូចគេបេះ លែងល្អូកល្អើន ឬបង្ហោះអ្វីក្នុងបណ្តាញសង្គមទៀតហើយ ដែលត្រូវគ្រប់គ្នា ល្បីថា ពួកគេពិតជាបែកគ្នាប្រាកដមែន ខណៈមនុស្សជាច្រើន បានឆ្ងល់ថា ស្អាតហើយមាន ដូចជាKim នៅតែត្រូវប្តីបែកចិត្តទៀត៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kanye និង  Irina
Kanye និង  Irina
Kanye និង  Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រូបភាពថ្មីនៅជាមួយគ្នា
Kanye និង Irina រួមទាំងមិត្តភក្តិ
Kanye និង Irina រួមទាំងមិត្តភក្តិ
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...