រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីលើកពានរង្វាន់ក្នុង ការប្រកួតចម្រៀង Beat The Best រួចមក តារាចម្រៀង សួរ វិចិត្រ កាន់តែមានហាងឆេងទីផ្សារ កាន់តែខ្លាំងជាងមុន ដោយបច្ចុប្បន្ននេះ រូបលោកតែងចែកចាយរូបភាពចេញច្រៀងជាប្រចាំ មានទាំងការប្រគុំតន្ត្រីធំៗ និងការចម្រៀងតាមAffairថែមទៀតផង។
តួយ៉ាង ដូចដែលមហាជនបានជ្រាបរួចមកហើយ តារាចម្រៀងរូបនេះ បានកាដូរថយន្ត Prius ពីថៅកែចាស់របស់ខ្លួន ទុកជាការលើកទឹកចិត្ត ដែលធ្វើឲ្យគេឯងសរសើរពីសំណាងរបស់រូបលោកជាខ្លាំង មិនត្រឹមតែទទួលបានកេរ្ត៍ឈ្មោះ ប្រជាប្រិយភាព ប្រាក់រង្វាន់ប៉ុណ្ណោះទេ ថែមទាំងបានកាដូមានតម្លៃមួយនេះទៀត។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាចម្រៀងរលកថ្មី សួរ វិចិត្រ ឈរបង្ហាញរាងនៅមុខរថយន្ត Ford ស៊េរីទំនើបមួយគ្រឿង ដោយបានសរសេរបន្ថែមថា «ថ្ងៃនេះទៅវាលវែងសាកអាបងធំនេះម្ដងមើលក្រែងលោអត់លុយចាក់សាំង» ធ្វើឲ្យបណ្តាអ្នកគាំទ្រសង្ស័យថា នេះជារថយន្តថ្មីរបស់រូបលោកជាក់ជាមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖