ភ្នំពេញ៖ កាលពីថ្មីៗនេះ ហ្វេនៗរបស់អ្នកឧកញ៉ា ព្រាប សុវត្ថិ បានធ្វើការចែករំលែករូបភាពជាច្រើន ទៅនឹងការសម្តែងជាតួអង្គ ជាច្រើន ដែល តារាចម្រៀងរូបនេះ បានចូលរួមសម្តែងផ្ទាល់ ក្នុងបទចម្រៀងផ្ទាល់ខ្លួន ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ជាមួយគ្នានេះ រូបភាពសន្លឹកជាច្រើនទាំងនោះ ត្រូវបានមហាជន ធ្វើការចែករំលែកជាច្រើន ដែលមើលទៅដូចជារូបភាពត្លុក ដែលបានទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងទទួលបានការចែករំលែកជាច្រើន ក៏ដូចជាចុច Reacted ច្រើនគួរសមផងដែរ។
តាមរយៈការបង្ហោះនោះ ត្រូវបានគេសង្កេតឃើញថា តួអង្គជាច្រើន មិនចេះតិច ដែលលោកប៉ា កូន ៣រូបនេះ បានធ្វើការសម្តែងជាតួអង្គ មិនថា អ្នកកាត់សក់ អ្នកប៉ះកង់ កម្មករឥដ្ឋ អ្នកនេសាទ ហ្មដំរី អ្នកបើកឡាន អ្នកចាក់សាំង កម្មកររោងចក្រ ជាដើម៕
បើចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖