ម៉ាឡេស៊ី៖ យោងតាមវីដេអូបែកធ្លាយមួយ មានរយៈពេល ៤៨ វិនាទី ដែលស្ត្រីម្នាក់ពរកូនខណៈដែលកំពុងធ្វើការធ្វើអ្នកដឹកជញ្ជូនម្ហូបអាហារ Foodpanda នៅក្នុងប្រទេសម៉ាឡេស៊ីបានទាក់ទាញនូវចំណាប់អារម្មណ៍ និងការអាណិតពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន។
ក្នុងនោះ វីដេអូតិកតុក ដែលត្រូវបានបង្ហោះដោយស្ត្រីម្នាក់ ឈ្មោះ zanethnasha កាលពីថ្ងៃទី១០ ខែមករា បានបង្ហាញពីស្ត្រីខាងលើ មានទាំងកូនជាប់ជាមួយជានិច្ចនៅលើម៉ូតូរបស់ខ្លួន។ ម៉ូតូមានទាំងប្រអប់ឡូហ្គោរូប Foodpanda នៅពីក្រោយ។
វីដេអូបែកធ្លាយនេះ បានទាក់ទាញសមាន្តចិត្តការអាណិតពីមហាជនជាច្រើនមានការចូលទស្សនារហូតដល់ទៅ ៣០,០០០ ដង និងចំនួនអ្នកឡាច (likes) ២,៥០០ នាក់។
យោងតាមស្ត្រីជាបង្ហោះវីដេអូតិកតុករូបនេះ បានឱ្យដឹងថា ដំបូងឡើយ នាងបានឃើញស្ត្រីជាអ្នកដឹកជញ្ជូនជាមួយកូននៅឯស្ថានីយចាក់សាំង kiosk នៅសង្កាត់ Bangsar ទីក្រុង Kuala Lampur។
អ្នកប្រើប្រាស់តិកតុករូបនេះ ជឿថា ស្ត្រីរូបនោះ គឺជាម្តាយរបស់កូនខណៈដែលនាងកំពុងធ្វើការ ហើយនាងពិតជាអាណិត ហើយបានប្រាប់ស្វាមីខ្លួនឱ្យប្រាក់មួយចំនួន ទៅស្ត្រីដឹកជញ្ជូននោះ។ ដំបូងឡើយ ស្ត្រីដឹកជញ្ជូននោះ បដិសេធមិនទទួលយកប្រាក់នោះទេតែដោយសារមានការអង្វរពីស្វាមីស្ត្រីតិកតុក ក៏ព្រមទទួលយក។
ជុំវិញការបែកធ្លាយវីដេអូ មហាជនមានការការរំជួលចិត្តនិងសម្តែងការអាណិត ចំពោះស្ត្រីរូបនេះជាខ្លាំងដោយបានចូលទៅខមិន លើកទឹកចិត្ត និងសរសើរការពុះពារដើម្បីជីវភាពគ្រួសារ៕
@mamayayahumarsoleh Jom sama2 bantu..
♬ If it is you - ROSÉ fan account
ប្រភព៖ mothership sg