បរទេស៖ ថ្មីៗនេះ តាមរយៈប្រភពបរទេសជាច្រើន បានបង្ហើបថា តារាសម្តែងវ័យ ៤៧ ឆ្នាំ លោក Leonardo DiCaprio និងគូស្នេហ៍វ័យ ២៥ ឆ្នាំ នាង Camila Morrone បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ បន្ទាប់ពីទាក់ទងគ្នាជិត ៥ ឆ្នាំ។
ក្នុងនោះដែរ ជាមួយនឹងប្រភពមួយចំនួន បានលាតត្រដាង នៅលើកាសែត People និង Hollywood ថា គូស្នេហ៍តារាប្រុសស្រីអ្នកទាំងពីរ បានបែ.កគ្នាស្ងាត់ៗ ខណៈដែលអ្នកតំណាងរបស់ពួកគេទាំងពីរ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ។
លើសពីនេះ នារដូវក្តៅនេះ តារាសម្ដែង Leonardo DiCaprio និងគូស្នេហ៍ ហាក់កម្របានឃើញនៅជាមួយគ្នាណាស់ ហើយ លោក Leonardo បានចំណាយពេលច្រើន ដើរលេង និងជប់លៀងជាមួយមិត្តភក្តិនៅបរទេស។ ទន្ទឹមនឹង Camila Morrone ក៏បានវិស្សមកាលនៅ St Trope ប្រទេសបារាំង ជាមួយម្តាយរបស់នាង កាលពីសប្តាហ៍មុន ដោយគ្មានមិត្តប្រុសរបស់ខ្លួន នៅជាមួយនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖