ភ្នំពេញ៖ ពិតណាស់ ដូចដែរមហាជនបានដឹងស្រាប់ហើយថា វាជាលើកទីពីរហើយដែលរឿងរ៉ាវជម្លោះក្នុងគ្រួសាររបស់ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់បានធ្វើឲ្យផ្ទុះល្បីក្នុងបណ្ដាញសង្គម។
ក្នុងនោះផងដែរ លើកនេះមិនដឹងជាយ៉ាងណា បន្ទាប់ពីភរិយារបស់លោកបានបង្ហោះឲ្យអ្នកគាំទ្របានដឹងពីរឿងរ៉ាវក្នុងគ្រួសារហើយក៏មិនទាន់មានការបកស្រាយណាមួយឡើយ។ យ៉ាងណាមិញ Admin ជីងចក់ ក្រោយពីត្រូវបានភរិយាបង្ហោះខ្ទេចខ្ទី ធ្វើឲ្យខ្លួនស្ទើរតែអស់តម្លៃហើយនោះ ស្រាប់តែថ្មីៗកន្លងទៅ លោកក៏បានចេញមកនិយាយពីអត្តចរិករបស់ភរិយាថា ប្រពន្ធរបស់ខ្លួនជាមនុស្សឆេវឆាវ មិនចេះទប់អារម្មណ៍ខ្លួនឯង ខឹងៗម្ដងដឹងតែពីបង្ហោះឲ្យមហាជនជាអ្នកកាត់សេចក្តី បែរជាមិនមកសម្របសម្រួលជាមួយស្វាមីទៅវិញ។
ដោយឡែក ក្រោយពីមានការលើកឡើងថាប្រពន្ធ មានអត្តចរិកយ៉ាងដូច្នេះហើយ ក៏គ្មានភាគីខាងភរិយាចេញមកបកស្រាយអ្វីតបតនោះឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
@kongkea1x0650 ចក់សម្ដែង🤣
♬ original sound - Kongkea